ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអនុក្រឹត្យមួយស្តីពី “ការកែប្រែ និងការដំឡើងប្រាក់បំណាច់ចៅក្រម និងព្រះរាជអាជ្ញា ” ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ។ អនុក្រឹត្យនេះដែលអង្គភាពព័ត៌មានKBN ទើបទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នេះ។

យោងតាមអនុក្រឹត្យនេះ ប្រធានតុលាការកំពូល និងអគ្គព្រះរាជអាជ្ញាអម តុលាការកំពូលទទួលបានប្រាក់បំណាច់ចំនួន១០លានរៀល ឬ ស្មើនឹង ២.៥០០ដុល្លារអាមេរិក ។
ក្រៅពីនេះ មន្ត្រីតុលាការផ្សេងទៀត គឺទទួលបានប្រាក់បំណាច់តាមឋានានុក្រម។

ក្រោយពីរាជរដ្ឋាភិបាលចេញអនុក្រឹត្យដំឡើងប្រាក់ខែនេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសង្ឃឹមថា មន្ត្រីតុលាការនៅគ្រប់ខេត្តនិងរាជធានី នឹងឈប់ប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ ដើម្បីឲ្យសង្គមយើងក្លាយជាសង្គមយុត្តិធម៌មួយនឹងគេ។
អនុក្រឹត្យមួយស្តីពី “ការកែប្រែ និងការដំឡើងប្រាក់បំណាច់ចៅក្រម និងព្រះរាជអាជ្ញា ” ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោម៖