រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​មន្ទីរ​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ស្នងការ​រាជធានី​ភ្នំពេញ​និង​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ បាន​ឃាត់ខ្លួន​នារី​២​នាក់ ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន​ប្រមាណ​៧​គីឡូក្រាម ។

ប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​១​ករណី​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ នៅផ្ទះ​លេខ​៣៦H ក្រុម​១៤ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់ ដែល​ចាប់​ឃាត់ខ្លួន​មាន ទី​១ ឈ្មោះ ហ៊ី​ម ពៅ ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​២៥​ឆ្នាំ និង​ទី​២ ឈ្មោះ ហ៊ី​ម ជុ អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ទីតាំង​ខាងលើ ។

វត្ថុ​តាង​ដែល​ដកហូត​បាន មាន ៖ ថ្នាំ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (​ទឹកកក​) មាន​ទម្ងន់​ចំនួន ៧,០៩៤.៥៥​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំ​នួ​ណ​២​គ្រឿង ទូរស័ព្ទ​០៣​គ្រឿង និង​សម្ភារ​ប្រើប្រាស់ និង​វេច​ខ្ចប់​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​មន្ទីរ​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕