ខេត្តបាត់ដំបង៖ មានករណីអគ្គិភ័យកើតឡើង ដោយសារបូមប្រេងសាំងដាក់ដប ជិតចង្ក្រាន្តស្ងោពងទា បណ្តាលឲ្យឆេះអស់ទាំងស្រុង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ។

ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ម៉ិត សុភាព ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុ ម្ចាស់បូមប្រេងសាំងដាក់ដប ជិតចង្ក្រាន្តស្ងោពងទា បណ្ដាលឲ្យឆាបឆេះតូបធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ១ខ្នង ទំហំ ៩×៦ម៉ែត្រ (ឆេះទាំងស្រុង) , ឆេះប្រេងសាំងចំនួន ៥ប៊ីដុង សរុបគិតជាប្រាក់អស់ ប្រហែល ១៥លានរៀល។ តែសំណាថល្អ ពុំបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ៕