ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋបានកាយដីសង់លំនៅដ្ឋាន ប្រទះឃើញអាវុធខ្លី២ដើម បង់ និងគ្រាប់មួយចំនួន នៅក្នុងកេសមួយដែលកប់ក្នុងដី កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ។

ក្រោយទទួលព័ត៌នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះទៅដល់ទីតាំងដូចខាងលើ និងបានពិនិត្យឃើញ អាវុធខ្លីម៉ាកK.54 ចំនួន១ដើម (គុណភាព៧០%) បង់១ និងគ្រាប់ចំនួន៣៤គ្រាប់, អាវុធខ្លីម៉ាក ប៉េអាកុលចំនួន១ដើម (គុណភាព៧០%) បង់១ និងគ្រាប់ចំនួន១៣គ្រាប់, បង់កាំភ្លើងអឹមសី ចំនួន៥បង់(គ្មានគ្រាប់) និង គ្រាប់បែក០១គ្រាប់ មិនស្គាល់ម៉ាក។
អាវុធ និងគ្រាប់ទាំងអស់នេះ ត្រូវបានកម្លាំងការិយាលយ័គ្រប់គ្រងអាវុធជាតិផ្ទុះ យកមករក្សាទុកដើម្បីស្រាវជ្រាវបន្ត ៕