ភ្នំពេញ៖ អតិថិជនភេសជ្ជៈប៉ូវកម្លាំងវើក(WURKZ) នឹកស្មានមិនដល់ដោយគ្រាន់តែញ៊ាំ វើកមួយកំប៉ុងពេលសម្រាកថ្ងៃត្រង់ដើម្បីយកកម្លាំងបន្តការងារពេលរសៀលសោះតែមួយប៉ព្រិចភ្នែកក្លាយទៅជាម្ចាស់រង្វាន់ធំ៤០លានរៀលរបស់វើក។

តាមការឲ្យដឹងពីលោកស្រី អេស សុខឡេង កម្មការិនីរោងចក្រអូលីវ ក្នុងរាជធានីភ្នំពេញបានឲ្យដឹងថា «ភេសជ្ជៈប៉ូវកម្លាំងវើកជួយឲ្យខ្ញុំស្វាងងងុយគេងពេលធ្វើការថ្ងៃត្រង់។ ពេលញុំាបាយថ្ងៃត្រង់រួច ខ្ញុំក៏បានយកវើកមកផឹក គាស់ក្រវ៉ិល​កំប៉ុងហើយខ្ញុំប្រុងនឹងបោះចោលព្រោះផឹករាល់ដង ប៉ះចំតែពាក្យអរគុណ តែលើកនេះស្រាប់តែឃើញ៤០លានរៀលលើក្រវ៉ិល​កំប៉ុង ខ្ញុំសប្បាយចិត្តមែនទែន ស្ទើតែមិនជឿភ្នែកខ្លួនឯង។ ជាមួយនឹងប្រាក់៤០លានរៀលនេះ ខ្ញុំនឹងទិញទំនិញបន្តិចបន្តួចដាក់លក់ដូរក្នុងផ្ទះ បន្ថែមពីលើការងារក្នុងរោងចក្ររបស់ខ្ញុំ។»

ភេសជ្ជៈប៉ូវកម្លាំងវើកបន្តផ្តល់រង្វាន់តូចធំដល់អតិថិជនគ្រប់បណ្តាខេត្តក្រុងជារៀងរាល់ថ្ងៃ ដោយគ្រាន់តែពិនិត្យមើលក្រវ៉ិលកំប៉ុងរាល់ពេលពិសាភេសជ្ជៈប៉ូវកម្លាំងវើក។ ប្រសិនបើលោកអ្នកឈ្នះរង្វាន់ធំពី​​ក្រវ៉ិល​កំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ 061/067/069 902 902 ។