ខេត្តកណ្តាល៖ កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយពីលោកស្រី សៀង ចាន់ហេង បានធ្វើស្បែកជើងមាស ប្រគេនសម្តេចព្រះឧត្តមបញ្ញាដួង ផង់ ព្រះសង្ឃគណៈមហានិកាយ និងជាព្រះចៅអធិការ វត្តព្រែកប្រាំង ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ។

តាមរយៈរូបថតចំនួន២សន្លឹក ដែលបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ឃើញលោកស្រីសៀង ចាន់ហេង ប្រគេនស្បែកជើងមាស១គូ ដល់ព្រះតេជគុណ ដួង ផង់ ធ្វើឲ្យការចាប់អារម្មណ៍ និងភ្ញាក់ពីសំណាក់មហាជនជាខ្លាំង នាំគ្នាចែកចាយព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុក។

ជុំវិញនឹងសទ្ធាជ្រះថ្លារបស់លោកស្រីសៀង ចាន់ហេង ប្រគេនស្បែកជើងមាស១គូ ដល់សម្តេចព្រះឧត្តមបញ្ញា ដួង ផង់ នេះ «KBN» មិនទាន់សុំការបញ្ជាក់ពីព្រះតេជគុណ ដួង ផង់ និងលោកស្រីសៀង ចាន់ហេង នៅឡើយទេ។ តែយ៉ាងណា យើងរង់ចាំការបញ្ជាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕