ភ្នំពេញ៖ ជនសង្ស័យជាចោរលួចម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងប៉ូលិសប៉ុស្តិ៍កាកាបទី១ ឃាត់ខ្លួន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ នៅភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ នាង សុវណ្ណ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសង្កាត់ខាងលើ ។ វត្ថុតាងចាប់បានរួមមាន ៖ ទូរស័ព្ទម៉ាកសាំសុងមួយគ្រឿង , កុំព្យូទ័រឡេបថបមួយគ្រឿង , លុយអាមេរិកចំនួន១២០០ដុល្លារ។

ចំណែកជនរងគ្រោះមាន២នាក់៖ ទី១ឈ្មោះ សុត សុភា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កម្មកររោងចក្រ និងទី២-ឈ្នោះ រឿន គឹមហាក់ ភេទប្រុស មុខរបរ និសិ្សត នាក់ទាំងពីរ សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ នាង សុវណ្ណ កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ឯជនសង្ស័យពីរនាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្វែងរកបន្តទៀត៕