ភ្នំពេញថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៩៖ ដើម្បីឆ្លើយតបការទន្ទឹងរង់ចាំយ៉ាងតក់ក្រហល់របស់អតិថិជនក៏ដូចជាអ្នកនិយមគាំទ្រទាំងអស់នៅថ្ងៃនេះក្រុមហ៊ុន សាមសុង សូមណែនាំ Samsung Galaxy Tab 5Se ជំនាន់ថ្មីទាន់សម័យដែលមានរូបរាងស្តើងជាងគេស្ទើរតែគ្មានគែម ស្រាលជាងគេ និងទាក់ទាញជាងមុនស្រោបដោយលោហៈរលោងចាំងផ្លេករឹងមាំធន់ជាមួយនឹងមុខងារកាន់តែឆ្លាតវៃច្រើនជាងមុន! ហើយអ្វីដែលកាន់តែពិសេសបំផុតនោះសម្រាប់ Galaxy Tab S5e ថ្មីនេះគឺមានអេក្រង់ធំជាងមុន ថាមពលថ្មរឹតតែខ្លាំងជាងមុនទៀតដែលអាចឱ្យអ្នករីករាយជាមួយការកម្សាន្តដ៏សម្បូរបែបដោយគ្មានដែនកំណត់ស្ទើរតែពេញមួយថ្ងៃខណៈដែលការទស្សនា វីដេអូបានរហូតដល់ 15 ម៉ោង ឯណោះ! ពិតជាខ្លាំងមែន! ចុះតម្លៃវិញយ៉ាងម៉េចដែរ?

ជាមួយនឹងលក្ខណៈពិសេសទាំងនេះអាចឱ្យយើងនិយាយបានយ៉ាងច្បាស់ថា Samsung Galaxy Tab S5e គឺជាថេប្លេតដែលរចនា និងបង្កើតឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងតម្លៃត្រឹមតែ 489 ដុល្លារ ប៉ុណ្ណោះ! គួរបញ្ជាក់ផងដែថាសម្រាប់ Galaxy Tab S5e នេះ គឺពិតជាអាចផ្តល់បទពិសោធន៍ដ៏អស្ចារ្យជូនលោកអ្នកឱ្យរីករាយក្នុងការកម្សាន្តនានាដូចជាស្តាប់តន្រី្ត ចម្រៀង ការទស្សនាវីដេអូ ឬក៏ខ្សែភាពយន្តជាមួយនឹងអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែកប្រភេទ Super AMOLED ព្រមទាំងរន្ធបំពងសំឡេងប្រភេទ AKG ចំនួន 4 គ្រាប់ដែលលឺខ្លាំងពិរោះរន្ថើន និងពិតជាឆក់យកអារម្មណ៍អ្នកប្រើប្រាស់ដោយមិនដឹងខ្លួន! ដូច្នេះហើយតើអតិថិជនទាំងអស់នៅចាំអីទៀត? ឥឡូវនេះសូមមកមើលលក្ខណៈសម្បត្តិពិសេសៗនៅខាងក្រោមនេះទាំងអស់គ្នាថាវាល្អ និងអស្ចារ្យប៉ុនណា!

* Samsung Galaxy Tab S5e:
• បង្ហាញរូបភាពក្នុងទំហំ៖ 10.5 អ៊ីញ
• ប្រភេទអេក្រង់៖ Super AMOLED ភ្លឺច្បាស់ត្រជាក់ភ្នែក
• អង្គចងចាំ៖ 4GB
• អង្គផ្ទុក៖ 64GB
• កាមេរ៉ាមុខ៖ 13MP
• កាមេរ៉ាក្រោយ៖ 8MP
• កម្រាស់៖ 5.5 មិលីម៉ែត្រ
• ទម្ងន់៖ 400 ក្រាម
• ថាមពលថ្ម៖ 7,040mAh ប្រើបានយូរ និងសាកថ្មលឿនឆាប់ពេញ រួមទាំងរន្ធសាកថ្មប្រភេទ C
• ប្រើប្រព័ន្ធប្រតិបត្តិការ៖ Android 9.0, Qualcomm SDM 670 (Dual 2.0 GHz + Hexa1.7 GHz)
• កម្រិតថតវីដេអូ៖ UHD 4K (3840 X 2160) @30fps
• ប្រព័ន្ធសំឡេង៖ រន្ធបំពងសំឡេង 4 គ្រាប់ (តាមគែមលើ 2 និងក្រោម 2) ដោយ AKG និង Dolby Atmos® ឮលាន់បុករងំខ្លាំង!
• មានជម្រើស ៣ ពណ៌៖ ពណ៌មាស ពណ៌ប្រាក់ និងពណ៌ខ្មៅ

ជាចុងក្រោយប្រសិនបើលោកអ្នកស្រមៃចង់បានថេប្លេតដែលមានគុណភាពល្អ ទំនើបទាន់សម័យ ស្តើងស្រាលងាយស្រួលយកតាមខ្លួន និងមានតម្លៃសមរម្យនោះខ្ញុំសូមណែនាំ Samsung Galaxy Tab S5e ពិតជាមិនធ្វើឱ្យលោកអ្នកខកបំណងឡើយ។ លោកអ្នកក៏អាចរកជាវបានៅគ្រប់ហាង ឬដេប៉ូចែកចាយទូរស័ព្ទដៃ និងផលិតផល សាមសុងទំាំងអស់ក្នុងប្រទេសកម្ពុជាដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕