ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្រុមទី៦ ភូមិអន្លង់កូប ឃុំរបស់មង្គល ស្រុកមោងឫស្សី។

ជនសង្ស័យមានឈ្មោះ វុន លីហួរ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកអាំ ឃុំរបស់មង្គល ស្រុកមោងឫស្សី និងវត្ថុតាងដែលដកហូតបាន គឺថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ចំនួន២ថង់ ទម្ងន់៤,៤១ក្រាម និងទូរស័ព្ទដៃ១គ្រឿង។
ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕