ខេត្តឧត្តរមានជ័យ៖ ជាសំណាងមិនបានព្រៀងទុក ចំពោះទឹកប្រាក់រង្វាន់ចំនួន ១០០លានរៀល របស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃយុវជនម្នាក់ទៀតហើយ មានឈ្មោះ ហ៊ុត ណុន អាយុ ២៥ ឆ្នាំ បច្ចុប្បន្នមានមុខរបរជាកងកម្លាំងសន្តិសុខកាស៊ីណូ មានអាសយដ្ឋាននៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ។

ថ្លែងប្រាប់អ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់លំនៅឋាន ដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ យុវជន ហ៊ុត ណុន បានរៀបរាប់ប្រាប់ឱ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីសម្រាក់ពីការងារ ហើយត្រឡប់មកដល់ផ្ទះវិញ មានអារម្មណ៍ថាអស់កម្លាំង ក៏ទៅយកភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងពីក្នុងធុងក្លាសេរបស់ម្តាយលក់មកទទួលទាន លុះស្រាប់តែពេលគាស់ក្រវិលកំប៉ុងភ្លាមក៏ឃើញមានរង្វាន់១០០លានរៀលនៅនឹងក្រវិលកំប៉ុង។ ភ្លាមនោះ ក៏មានអារម្មណ៍រីករាយរំភើបជាខ្លាំង ព្រមទាំងស្រែកប្រាប់ម្តាយ និងបងប្អូនឱ្យមកជួយមើលទាំងអស់គ្នា និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅនឹងក្រវិលកំប៉ុងស្រាប់ ។

យុវជនរូបនេះបានបញ្ជាក់ថា ទឹកប្រាក់រង្វាន់១០០លានរៀលនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ចំពោះក្រុមគ្រួសារដែលអាចជួយកែប្រែជីវភាពគ្រួសារឱ្យមានភាពល្អប្រសើរ។ ដោយឡែក ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ លោកនឹងប្រគល់មួយចំនួនទៅឱ្យម្ដាយពង្រីកការលក់ដូរនៅផ្ទះ និងសង់បំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់ធ្វើចំការ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។
សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕

ចុចទីនេះ ដើមទស្សនាវីដេអូសកម្មភាពទាំងស្រុង