ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឲ្យឃុំខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជន។ នេះបើយោងតាមផេករបស អគ្គស្នងការដ្ឋាននគរបាលជាតិ។

ជនត្រូវចោទឈ្មោះ ឈីវ ឆាងអ៊ី ហៅ ឆាងអ៊ី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ចល័ត មានស្រុកកំណើត ភូមិជីងពូក ស្រុកថៃសាន ក្រុងតាអាន់ ខេត្តជីលីង។ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣B-១៥B ផ្លូវណតប្រ៊ីត ខណ្ឌសែនសុខ ។ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីអំឡុងចុងខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ជនត្រូវចោទ និងក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ (អនីតិជន) បានស្គាល់គ្នា និងបានទាក់ទងគ្នាជាញឹកញាប់តាមប្រព័ន្ធទំនាក់ទំនងសង្គមវីឆាត (Wechat)។ ក្រោយមក ជនត្រូវចោទបានឆាតឲ្យក្មេងស្រីរងគ្រោះទៅជួបនៅផ្ទះសំណាក់ឈ្មោះ ឡាន់ ធាន ស្ថិតនៅផ្លូវណតប្រ៊ីត ខណ្ឌសែនសុខ និងបានលួងលោមរួមភេទបានចំនួន២ដង ដោយមានថតរូបទុកទៀតផង និងបានសន្យាថានឹងទិញចិញ្ជៀនឲ្យ ហើយនចូលស្តីដណ្តឹងរៀបការ និងនាំទៅរស់នៅប្រទេសចិន ទៀតផង។
ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចនាំយកទៅឃុំខ្លួននៅពន្ធនាគារព្រៃស៕