ថៃ៖ កម្លាំងទាហានថៃ សហការជាមួយកម្លាំងតម្រួតស្រុកបាង ក្លា ពទ្ធ័ចាប់ពលករខ្មែរ៨០នាក់ ដែលឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ ចំណែកមេខ្យល់រត់គេចខ្លួនបាត់ ។
ការពទ្ធ័ចាប់ពលករខ្មែរ៨០នាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ ខណៈក្រុមពលករខ្មែរមួយក្រុមធំ ចូលមកស្នាក់អាស្រ័យ នៅកណ្ដាលព្រៃរល្បោះ ខាងក្រោយបន្ទប់ជួលលេខ៨ បរបស់ស្រ្តីឈ្មោះ អារី ចាន់ថាវ៉ាន់ ផ្ទះលេខ27/1 ភូមិ4 ឃុំស្មេត តាយ ស្រុកបាងក្លា ខេត្តចះឆើងសៅ ។ នេះបើយោងតាមការចុះផ្សាយតាមគេហទំព័រក្នុងស្រុមរបស់ថៃ (ខាវ សុទ្ធ) ។

គេហទំព័ររបស់ថៃ ដដែលបានបញ្ជាក់ថា ប៉ុន្តែនៅពេលសមត្ថកិច្ចទៅដល់ ក្រុមពលករដែលស្នាក់នៅកណ្ដាលព្រៃល្បោះនោះ បាននាំគ្នារត់គេចខ្លួនបែកខ្ញែកគ្នា ហើយត្រូវសមត្ថកិច្ចថៃ ដេញតាមចាប់បានមក ៨០នាក់ ក្នុងនោះមានទាំងប្រុសទាំងស្រី រួមទាំងក្មេងតូចទៀតផង។ ចំណែកមេខ្យល់បានរត់គេចខ្លួនបាត់។

ក្រុមពលករខ្មែរដែលសមត្ថកិច្ចថៃ ចាប់ខ្លួននោះ បានសារភាពថា ពួកគេត្រូវបានមេខ្យល់នាំឲ្យចូលមកស្នាក់នៅកណ្ដាលព្រៃល្បោះនេះកាលពីវេលាម៉ោង៣ទៀបភ្លឺ ហើយប្រាប់ថា បន្ទាប់មកនឹងមានរថយន្តមកដឹកបន្តដំណើរទៅខេត្តផ្សេងៗ ដើម្បីរកការងារធ្វើ។
ពលករខ្មែរទាំង៨០នាក់នោះ ត្រូវសមត្ថកិច្ចថៃ បញ្ជូនទៅដាកក្នុងសាលប្រជុំសាលាស្រុកបាង ក្លា និងទាក់ទងទៅអង្គភាពពាក់ពន្ធ័ ចូលមកត្រួតពិនិត្យលម្អិតម្ដងទៀត និងចាត់ការតាមច្បាប់៕