ភ្នំពេញ៖ អ្នកណាខ្លះជាហ្វេនរបស់ Pokémon? បើជាហ្វេនអ្នកមុខជាស្គាល់ Pikachu ជាក់មិនខាន។ ធ្លាប់ចាំបានថាកាលពីប៉ុន្មានឆ្នាំមុនហ្គេមចាប់ Pokémon ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយម្នាក់ៗដេញចាប់ Pokémon ពេញផ្លូវ ពេញទីក្រុងតែម្តង។ ប្រិយមិត្តភាគច្រើនមុខជាធ្លាប់បានទស្សនាខ្សែភាពយន្ត Pokémon បែបគំនូរជីវចលជាក់មិនខាន។

ពេលនេះ Pikachu ដែលជាតួអង្គសំខាន់មួយនៃក្រុមសត្វចម្លែក Pokémon បានបង្កើតចេញជាខ្សែភាពយន្តខ្នាតធំបែប Live-Action ហើយ ដោយសាច់រឿងគឺថាជក់ចិត្តដិតអារម្មណ៍ ដែលនិយាយពីយុវជនម្នាក់ដែលបានជួបគ្នាដោយចៃដន្យជាមួយនឹង Pikachu ហើយបានក្លាយជាដៃគូដ៏ល្អនឹងគ្នា ដើម្បីបំពេញបេសកម្មមួយ គឺតាមរកឪពុករបស់ខ្លួនដែលប៉ូលីសបានរាយការណ៍ថាគាត់បាត់បង់ជីវិត ទាំងមិនមានសាកសព។ ដោយចម្ងល់មន្ទិលហាក់មិនអស់ចិត្តក៏ធ្វើឲ្យពួកគេទាំងពីរបោះជំហ៊ានស៊ើបអង្កេតបំបែករឿងក្តី ដោយជួបរឿងជាច្រើនហាក់នឹកស្មានមិនដល់។

ចង់ដឹងច្បាស់ថាតើពួកគេជួបរឿងអ្វីខ្លះ និងសាច់រឿងជក់ចិត្តដិតអារម្មណ៍យ៉ាងណានោះ កុំភ្លេចណាជួបគ្នានៅរោងភាពយន្ត លេជេន គ្រប់សាខាទាំងអស់ ដែលរឿងនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ៕