បន្ទាយមានជ័យ៖ ប្រិយមិត្ដនៅចាំបានទេ ចំពោះករណីមួយបានកើតឡើង បណ្ដាលធ្វើឲ្យកក្រើកពេញបណ្ដាញសង្គម ហ្វេសប៊ុក ស្ត្រីម្នាក់ឈ្មោះ ឡៅ សុភី បានសុំទៅដល់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដោយសុំឲ្យសម្ដេចជួយដោះស្រាយ រឿងរបស់ខ្លួន បានលួចលាក់ស្នេហាជាមួយលោក សួន បវរ។ ហើយខ្លួនបានអះអាងថា លោក សួន បវរ បានបោះបង់រូបនាងចោល រហូតដល់ស្រ្ដីរូបនេះ បានកាន់បដារ ស្រែកផ្អើលនៅមុខសាលាខេត្តបន្ទាយមានជ័យ ទាមទារឲ្យលោក សួន បវរ ចេញមុខទទួលខុសត្រូវ រឿងលួចលាក់បង្កាត់ភ្លើងស្នេហ៏ ជាមួយខ្លួនប្រមាណជាង៥ឆ្នាំ។

ប៉ុន្ដែកាលពីប៉ុន្មានថ្ងៃមុននេះផងដែរ ចំពោះរឿងរ៉ាវដ៏កក្រើកនេះ ត្រូវបានខាងលោក សួន បវរ ជាមួយ អ្នកស្រី ឡៅ សុភី ជាស្រីស្នេហ៏បានព្រមព្រៀងយល់ព្រមគ្នា លើកិច្ចសន្យាមួយ ដើម្បីបញ្ចប់រឿងរ៉ាវនេះ រួមទាំងផ្ដាច់ទំនាក់ទំនងគ្នា ដោយលោក សួន បវរ យល់ព្រមផ្តល់ថវិការចំនួន២ម៉ឺនដុល្លារ ជាការបញ្ចប់រឿងនេះ។

ដោយឡែកយោងទៅលើកិច្ចសន្យា របស់ស្ត្រីឈ្មោះ ឡៅ សុភី បានធ្វើឡើងនៅថ្ងៃទី ៣០ មេសា ឆ្នាំ២០១៩ កាលពីប៉ុន្មានថ្ងៃមុននេះ ដោយធ្វើឡើងនៅចំពោះមុខ មានស្ត្រីជាម្តាយ ពូបង្កើត និងមេធាវី ឈ្មោះ ឥន យឿន បានបញ្ជាក់យ៉ាងច្បាស់លាស់ថា៖ “នាងខ្ញុំ សន្យាថាបញ្ចប់ទំនាក់ទំនង និងមិនធ្វើការរំខាន ចំពោះ ឈ្មោះសួន បវរ ជារៀងរហូត”។

ក្នុងកិច្ចសន្យាបានបន្ថែមទៀតថា៖ “នាងខ្ញុំសូមសន្យាថា មិនបង្កបញ្ហាឬការរំខានតាមគ្រប់រូបភាព ទោះដោយផ្ទាល់ ឬដោយប្រយោល ឬសកម្មភាពណាមួយ ដែលមានគោលបំណងគំរាមគំហែង ការប្រើអំពើហិង្សា ការជេរប្រមាថ បរិហាកេរ្តិ៍ បង្ហោះរូបភាពមិនសមរម្យ ឬរូបភាពអាសអាភាស តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ដែលនាំឱ្យមានការរំខាន និងប៉ះពាល់ដល់កិត្តិយស ផ្លូវចិត្ត ផ្លូវកាយ សេចក្តីថ្លៃថ្នូរ និងសិទ្ធិស្របច្បាប់ របស់គាត់ ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិ។

https://4.bp.blogspot.com/-VZd35iFC-YU/XM7pWH7Vk3I/AAAAAAAAPFQ/iqyPPzl4JrAe_YrTIslwoTOxFTXzi82XQCLcBGAs/s1600/2019-05-05%2B20.45.47.jpg

ស្ត្រីរូបនោះក៏ ធានាអះអាងថា លុបចោលនៅរូបភាពទាំងអស់ដែលមិនសមរម្យ តាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយ ដែលបានធ្វើកន្លងមកដែលនាំឱ្យមានការរំខាន និងប៉ះពាល់ដល់កិត្តិយស ផ្លូវចិត្ត ផ្លូវកាយ សេចក្តីថ្លៃថ្នូរ និងសិទ្ធិស្របច្បាប់ ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិ របស់គាត់ឡើយ។ ហើយចំពោះក្នុងករណីណាមួយ ដែលនាងខ្ញុំមិនអនុវត្តតាមការសន្យានេះ នាងខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់”៕