ព្រៃវែង៖ អគ្គីភ័យបានលេបត្របាក់យកកុដិព្រះសង្ឃអស់មួយខ្នងនៅ ក្នុងវត្ត(ឫស្សីជុកខាងត្បូង) ភូមិ ឫស្សីជុក ឃំុរកា ស្រុកពារាំង ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី០៣,០៥,២០១៩។ លោក ស៊ឹម កុសល អធិការស្រុកពារាំងបានថ្លែងថា៖ ករណីគ្រោះអគ្គីភ័យនេះបានឆេះ កុដិព្រះសង្ឃ មួយខ្នង ធ្វើពីឈើប្រក់ក្បឿង ថ្មខាងក្រោមថ្ម ទំហ៊ំ 9m × 8m ។

ស្ថានភាព កុដិត្រូវឆេះផ្នែកខាងលើទាំងស្រុង ព្រមទាំងខូចខាតសម្ភារៈគរុភ័ណ្ឌ មួយចំនួន ដែលគិតជាប្រាក់ប្រមាណជា 30.000.000៛ ( សាមសិបលានរៀល ) ។

លោកអធិការបញ្ជាក់ថា មូលហេតុមកពីឆ្លងចរន្តអគ្គីសនីទុស្សេខ្សែភ្លើង ។ ករណីនេះសមត្ថកិច្ចបានជួយអន្តរាគម បន្ទាន់ពន្លត់ភ្លើងបានស្ថាពរ មិនឲ្យមានឆ្លងរាលដាលដល់កន្លែងដ៍ទៃ ដោយប្រើប្រាស់អស់ទឹកចំនួន3ធុងរថយន្ត អគ្គភ័យ ហើយពុំមានគ្រោះថ្នាក់ដល់មនុស្សទេ៕