ខេត្តឧត្តរមានជ័យ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានប្រើវិធានការជំនាញ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅភូមិ-សង្កាត់-ក្រុង សំរោង ។

ជនសង្ស័យឈ្មោះ ឈូ ជុងម៉េង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ-សង្កាត់-ក្រុង សំរោង ត្រូវបានឃាត់ខ្លួន រួមនឹងថ្នាំញៀនប្រភេទមេតំហ្វេតាមីនice (ម៉ាទឹកកក) ចំនួន១កញ្ចប់ធំ។
ជនសង្ស័យបានសារភាពថា រូបគេបានកម្មង់ទិញថ្នាំញៀនពីឈ្មោះ គីរី ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដើម្បីយកឲ្យទៅឈ្មោះ ម៉េត ក្នុងតម្លៃគិតជាទឹកប្រាក់ចំនួន ១,០០០,០០០ រៀល ដោយផ្ញើតាមរថយន្តតាក់ស៊ី ពីខេត្តសៀមរាប មកខេត្តឧត្តរមានជ័យ ។
ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំនិងកសាងសំណុំរឿងតាមនីតិវិធី៕