ខេត្តបាត់ដំបង៖ ទឹកប្រាក់ ១០០លានរៀល របស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃបុរសម្នាក់ដែលមានឈ្មោះ ថាំ ស៊ីនួន អាយុ ៣៣ ឆ្នាំ បច្ចុប្បន្នមានមុខរបរជាគ្រូបង្រៀននៅសាលាបឋមសិក្សា ស្ទឹងតូចក្រោម ស្រុកសំឡូត ខេត្តបាត់ដំបង ។

នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល លោក ថាំ ស៊ីនួន បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ លោកមានមុខរបរជាគ្រូបង្រៀននៅឯស្រុកសំឡូត ខេត្តបាត់ដំបង ប៉ុន្តែកាលពីអំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ លោកបានមកលេងស្រុកកំណើតដែលស្ថិតនៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ហើយទិញខារ៉ាបាវពីផ្ទះអ្នកលក់ដែលស្ថិតនៅក្បែរផ្ទះទទួលទាន លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ លោកបានបន្តទៀតថា សព្វថ្ងៃនេះបើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានភាពលំបាកគួរសម ព្រោះគ្មានមុខរបរអ្វីក្រៅពីមានអាជីពជាគ្រូបង្រៀនតែប៉ុណ្ណោះ ហើយក៏ពិការភាពដៃម្ខាងទៀត។

លោកបានបន្តឱ្យដឹងទៀតថា ចំពោះការឈ្នះរង្វាន់នេះវាគឺជារឿងចែដន្យបំផុត គ្រាន់តែឃើញត្រូវរង្វាន់លោកមានអារម្មណ៍រំភើបសប្បាយចិត្តជាខ្លាំង ហើយក៏ស្រែកប្រាប់អ្នកជិតខាងឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខដែលមាននៅនឹងក្រវិលកំប៉ុងស្រាប់ ។ លោកថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ លោកនឹងយកមួយចំនួនទិញសង់បំណុលគេ និងទិញដីសង់ផ្ទះ ហើយទុកមួយចំនួនទៀតសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់, ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕