រាជធានីភ្នំពេញ– ពិធីបើកសម្ពោធក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ (ខេមបូឌា)​ ម.ក ។
ដាយ អ៉ិឈិ ឡាយហ្វ៍ (ខេមបូឌា)​ ម.ក ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2019 នៅការិយាល័យ​​ កណ្តាលរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅអគារ Vattanac Capital ក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ (ខេមបូឌា)​ ម.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ក្រុមហ៊ុនដាយ អ៉ិឈិ ឡាយហ្វ៍ ហូលឌីង (“Dai-ichi Life Group”) ដែលមានទីស្នាក់ការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1902 ។ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ គ្រុប (Dai-ichi Life Group) មានប្រតិបត្តិការធានារ៉ាប់រងនៅក្នុងប្រទេសចំនួន7 គឺនៅប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី វៀតណាម ឥណ្ឌា ឥណ្ឌូនេស៊ី និងប្រទេសថៃ។ ការបង្កើតក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ (ខេមបូឌា)​ ម.ក គឺជាប្រទេសទី8 ដែលមានប្រតិបត្តិការធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន Dai-ichi Life Group។

ដាយ អ៉ិឈិ ឡាយហ្វ៍ (ខេមបូឌា)​ ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ជប៉ុនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមានបេសកកម្មចូលរួមចំណែកក្នុងសង្គម និងសហគមន៍កម្ពុជាតាមរយៈការផ្តល់ជូននូវការធានារ៉ាប់រងអាយុជីវិត និងសេវាកម្មដែលពាក់ព័ន្ធ។ ដាយ អ៉ិឈិ ឡាយហ្វ៍ (ខេមបូឌា)​ ម.ក គឺជាសមាជិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ គ្រុប នឹងមានវត្តមាននៅក្បែរប្រជាជនកម្ពុជា និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត៕