ខេត្តព្រះសីហនុ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបាន Comment ជេរប្រមាថធ្ងន់ៗនៅលើ Facebook ទៅលើមន្ត្រីនគរបាល ដែលរងគ្រោះដោយការគប់ដុំថ្មពីសំណាក់ប្រជាពលរដ្ឋតវ៉ារឿងដីធ្លីនៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យនោះ ឈ្មោះ ព្រំ បូរ៉ាន់ ។ ជននេះភេទប្រុស តែបានប្រើគណនី Facebook ឈ្មោះ Prom Boran ដោយមានរូបភាពជាមនុស្សស្រី មក Comment ប្រមាថដោយពាក្យពេជន៍មិនសមរម្យសំដៅលើមន្ត្រីនគរបាលរងគ្រោះបែកក្បាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រោយការស្រាវជ្រាវក្នុងរយៈពេលខ្លីមក ជនសង្ស័យក៏បានសារភាពពីទង្វើមិនគប្បីរបស់ខ្លួនទៅលើមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងសូមឲ្យមានការជួយសម្រាលទោសពីសំណាក់លោកស្នងការនគរបាលខេត្តព្រះសីហនុ។

ក្រោយធ្វើកិច្ចសន្យាបញ្ឈប់ការប្រមាថនោះរួចមក ជនសង្ស័យ ព្រំ បូរ៉ាន់ បានចេញមុខសុំទោសមន្ត្រីនគរបាលជាសាធារណៈ និងសុំឲ្យអ្នកលេង Facebook ផ្សេងៗទៀត កុំធ្វើតាមគំរូអាក្រក់របស់ខ្លួន ៕