ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩​នេះ កម្លាំង​សមត្ថកិច្ច បាន​បញ្ជូន​ខ្លួន​លោក សេង សុ​ភ័​ក្រ ម្ចាស់​ឃ្លាំង​លក់​រថយន្ត​បង់​រំ​លួស​យីហោ «​សេង ហ៊ួ​ត​» ទៅ​កាន់​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​លើ​សេចក្តី​ទុកចិត្ត ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​នាក់ ។

លោក​អគ្គនាយក​ក្រុមហ៊ុន ឈ្មោះ សេង សុភ​គ៌ ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៩ គ្រា​ដែល​រត់គេច​ចូល​ទៅ​ក្នុង​ហាង​ស៊ុប មួយ​កន្លែង​តាម​ផ្លូវ​២៨៩ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រួច​វាយ​ខ្នោះ ដឹក​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ ។

ក្រុមហ៊ុន សេង ហួត ទិញ​លក់​ជួល​បង់​រំលស់​រថយន្ត​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​ផ្ទះ​លេខ​៦២៧ ផ្លូវលំ ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

សូម​រម្លឹក​ថា ចាប់ខ្លួនបានហើយអគ្គនាយកក្រុមហ៊ុន សេង ហួត ដែលបោកប្រាសប្រជាពលរដ្ឋជាច្រើននាក់ ក្រោមរូបភាព ទិញ លក់ ជួល បង់រំលស់រថយន្តគ្រប់ប្រភេទ