ភ្នំពេញ៖ ក្រុមហ៊ុន សេង ហួត និងក្រុមហ៊ុន ណំ ហម ជាក្រុមហ៊ុនមួយសុទ្ធសឹងតែបោកប្រាស់ឆបោកលុយញើសឈាមប្រជាពលរដ្ឋ ក្នុងរូបភាព ទិញ លក់ ជួល បង់រំលស់រថយន្តគ្រប់ប្រភេទ មានប្រជាពលរដ្ឋរាប់រយនាក់ ដែលចាញ់បោកក្រុមហ៊ុនទាំង២នេះ ម្នាក់ៗអស់រាប់ពាន់ មុឺនដុល្លារ សរុបលុយវាល់លានដុល្លារ ដោយសារទិញរថយន្តបង់រំលស់ ធាតុពិត ឡានមួយគ្រឿង យកទៅលក់ អាចរហូតដល់ទៅ៥ទៅ៦នាក់ រកម្ចាស់មិនឃើញ បែកធ្លាយរឿងគ្មានទំនួលខុសត្រូវ វេចលុយរត់គេច ពលរដ្ឋក្តៅក្រហាយ រហូតដល់ខ្លះជេរដាក់ទំនាយ បណ្តឹងរាប់រយនាក់ ប្តឹងទៅអាជ្ញាធរ ប្តឹងទៅស្ថាប័ណសមត្ថកិច្ច ឲ្យជួយរកយុត្តិធម៌ ជូនប្រជាពលរដ្ឋ ទីបំផុតលុយស្ពាយវេចរត់ទៅជាលុយក្តៅក្រហាយ លុយបណ្តាសារ នៅមិនសុខលោកអគ្គនាយកក្រុមហ៊ុន ឈ្មោះ សេង សុភគ៌ ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ គ្រាដែលរត់គេចចូលទៅក្នុងហាងស៊ុប មួយកន្លែងតាមផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រួចវាយខ្នោះ ដឹកបញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីសាកសួរ ។

ក្រុមហ៊ុន សេង ហួត ទិញ លក់ ជួល បង់រំលស់រថយន្តគ្រប់ប្រភេទ ដែលមានទីតាំងផ្ទះលេខ៦២៧ ផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានអគ្គនាយកឈ្មោះ សេង សុភគ៌ ភេទប្រុស កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០៩១៨៦០៨ មានទីលំនៅ ផ្ទះតាមផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែកក្រុមហ៊ុន ជាដៃគូរ រួមគ្នាឆបោកលុយប្រជាពលរដ្ឋមួយទៀត ឈ្មោះ NH Cars (ណំ ហម) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៤៣ ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ពលរដ្ឋបានឲ្យដឹងថា ក្រុមហ៊ុន សេង ហួត មានម្ចាស់ក្រុមហ៊ុនឈ្មោះ សេង សុភគ៌ ចំណែកក្រុមហ៊ុន NH Car មានលោក ណំ ហម ជាម្ចាស់អ្នកឈរឈ្មោះធ្វើជាម្ចាស់ក្រុមហ៊ុន ក៏ប៉ុន្តែ ក្រុមហ៊ុនទាំង២នេះ យករថយន្តបង្វិលពីម្នាក់ ទៅលក់ឲ្យម្នាក់ទៀត រហូតច្រើននាក់សហការគ្នាផ្លាស់ប្តូរ យករថយន្តវិលទៅត្រឡប់មក ក្នុងរថយន្តមួយគ្រឿង អាចលក់បានឲ្យអតិថិជន៤ទៅ៦នាក់ ឯនោះ រហូតបែកធ្លាយរឿង ជនរងគ្រោះរាប់រយនាក់ ដែលចាញ់បោកក្រុមហ៊ុនទាំង២នេះ ។

ប្រភពបន្តទៀតថា កន្លងមកជនរងគ្រោះ ប្តឹងទៅអាជ្ញាធរ សមត្ថកិច្ច ក្នុងខណ្ឌពោធិ៍សែនជ័យ ខ្លះប្តឹងទៅអាវុធហត្ថ ខ្លះប្តឹងទៅក្រសួងមហាផ្ទៃ ហើយមានអ្នកខ្លះប្តឹងស្ថាប័នតុលាកា ផ្ទាល់តែម្តង ខណៈដែល លោក សេង សុភគ៌ ពុំមានដំណោះស្រាយ ជួលមេធាវី មកដោះស្រាយ នៅតែមិនចេញ ក៏ដោយសារលុយវាល់លានដុល្លារ ទៅដោះស្រាយឯណា បើលោកសេង សុភគ៌ វេចរត់គេចខ្លួន ដោះសារ ភូត កុហក់ វិលក្បុង ស្រាប់តែនៅរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ បែកធ្លាយរថយន្ត ទិញបង់រំលស់ ចេញពី ក្រុមហ៊ុន ណំ ហម ដែលមានទីតាំងនៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ផ្អើលប្រជាពលរដ្ឋ ជនរងគ្រោះ សមត្ថកិច្ចសាកសួរ ពិនិត្យផ្ទៀងផ្ទាត់ឯកសារ ឡានចេញពីក្រុមហ៊ុន សេង ហួត ហើយរកឃើញរថយន្តដល់ទៅ៧គ្រឿង មិនប្រក្រតី ម្នាក់ៗអស់រាប់ពាន់មុឺនដុល្លារ ហើយជនរងគ្រោះក៏បានប្តឹងផងដែរ ដោយសារ ក្រុមហ៊ុន សេង ហួត និងក្រុមហ៊ុន ណំ ហម សហការគ្នាបោកយកលុយប្រជាពលរដ្ឋ ។

ការប្រព្រឹត្តអំពើល្មើ ប្រព្រឹត្តអំពើបាប បាបកម្មមានពិតហុចឲ្យវិញ នៅវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ពលរដ្ឋរងគ្រោះ គ្រាន់តែក្រឡេកឃើញ លោក អគ្គនាយក សេង សុភគ៌ រថយន្តតាមផ្លូវ ដេញតាមរត់ចូលទៅក្នុងហាង ម៉ាស្ទ័រ ស៊ូគីស៊ុប ផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ឡោមព័ទ្ធ ប្តឹងប៉ូលិសចុះទៅអន្តរាគមន៍ ចាប់ខ្លួន លោកអគ្គនាយក មេក្លោងបោកប្រាស់បានតែម្តង រួចនាំទៅកាន់ក្រសួងមហាផ្ទៃភ្លាមៗ ដើម្បីសាកសួរពីល្បិចឆបោក យ៉ាងល្បីកក្រើកស្រុកខ្មែរ រឿងឡានទិញបង់រំលស់ ៕