ខេត្តសៀមរាប៖ ព័ត៌មានបឋមបានឲ្យដឹងថា មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងនៅបរវេណមន្ទីរពេទ្យគន្ធបុផ្ផា ខេត្តសៀមរាប ដោយគេបានឃើញបុរសម្នាក់ បានឡើងទៅចង.កធ្វើអត្តឃាត ដោយខ្លួនស្រាតននលគោក បានធ្វើឲ្យប្រជាពលរដ្ឋដែលនៅក្បែរនោះ មានការរន្ធត់យ៉ាងខ្លាំង។

ទោះជាយ៉ាងណា គេនៅមិនទាន់បានដឹងថា ការចង.ករបស់បុរសខាងលើនេះ ដោយសារតែមូលហេតុអ្វីនៅឡើយនោះទេ ហើយប្រជាពលរដ្ឋបាននាំគ្នាប្តឹងទៅសមត្ថកិច្ច ឲ្យចុះមកធ្វើការពិនិត្យ ។ ព័ត៌មានលំអិតយ៉ាងណានោះ យើងខ្ញុំនឹងធ្វើការផ្សាយជូនតាមក្រោយ ៕