រាជធានីភ្នំពេញ៖ រឿងកើតឡើងដដែលៗ បន្ទាប់ពីការបើកឲ្យដំណើរការឡើងវិញ នូវស្ពានជ្រោយចង្វារចាស់ ក្រោយពីជួសជុលរួច មានបងប្អូនមួយចំនួន ជាពិសេសអ្នកជិះម៉ូតូ បានរងគ្រោះដោយសារតែល្មើសនិងគំនូសចរាចរ ដែលគេបានកំណត់ផ្លូវសម្រាប់ឡាននិងម៉ូតូបើក ។ ជាក់ស្តែងស្រាប់តែថ្មីៗនេះទៀត មាានរថយន្តម៉ាកហាយឡែនឌឺ មួយគ្រឿងបានជិះវ៉ាគេឯង ឡើងលើផ្លូវរបស់ម៉ូតូវិញម្តង ហើយត្រូវបានគេថតជាប់យកមកបង្ហោះ ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ។

នេះបើយោងតាមគណនីហ្វេសប៊ូករបស់លោក Mano Roth បានថតជាប់សកម្មភាពរបស់រថយន្តហាយឡែនឌឺខាងលើ ដោយលោកបានសរសេររៀបរាប់ថា “មនុស្សដល់ចឹងពេកទៅ ដឹងនិយាយថាម៉េចទេ! ខួរមនុស្សឬខួរស្អីនិងមិនចេះមើលគេឯងចឹង share ឲ្យអ្នកផ្សេងមើលផង កុំឲ្យធ្វើគំរូអាក្រក់ដូចគាត់និងទៀត”៕