សិល្បៈ៖ នាយប់ថ្ងៃទី០៥ ម្សិលម៉ិញនេះ ពិធីករដ៏មានប្រជាប្រិយភាពប្រចាំស្ថាននីយទូរទស្សន៍អាស៊ីអាគ្នេយ៍លោក ហេរ៉ូ បានរៀបចំពិធីឡើងភូមិគ្រឹះដ៏ស្កឹមស្កៃនឹកស្មានមិនដល់ ដោយក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់សិល្បៈករ សិល្បៈការិនីល្បីៗជាច្រើនរូបផងដែរ ។

ចំពោះភូមិគ្រឹះរបស់លោក ហេរ៉ូ នេះទៀតសោតបានសាងសងលើផ្ទៃដីប្រមាណជា៣០ និង៤០ បួនជ្រុង រចនាដោយក្បូក្បាច់រចនាយ៉ាងវិចិត្រជាមួយឈឺប្រណីតៗ និងមានទីតាំងស្ថិតនៅតំបន់ព្រែកប្ញស្សី ជិតព្រែកហូរក្រុងតាខ្មៅ។

តាមការបញ្ជាក់ពីសំណាក់លោក ហេរ៉ូ ប្រាប់ទៅកាន់សារព័ត៌មានបានឲ្យដឹងថា ចំពោះភូមិគ្រឹះនេះ គឺបានមកពីកម្លាំងញើសឈាមលោកសុទ្ធសាធ ពោលគឺបន្ទាប់ពីលោកបានចាប់របរជាអ្នកអ្នកម៉ៅការរៀបសួន និង រៀបចំការប្រគំតន្ត្រីនានាមក បូកផ្សំជាមួយការងារសិល្បៈយ៉ាងមមាញឹកទៀតនោះ បានធ្វើឲ្យជីវភាពរបស់លោកហក់ឡើងខ្លាំងគួរសម ។

យ៉ាងណាមិញចំពោះទំហំទឹកប្រាក់សម្រាប់ការសាងសង់ភូមិគ្រឹះនេះលោក ហេរ៉ូ ពុំបានបញ្ជាក់ឲ្យច្បាស់ឡើយ តែបើតាមការប៉ាន់ស្មានរបស់ទស្សនិកជនគឺឲ្យដឹងថា លោក ហេរ៉ូ ចំណាយមិនក្រោម ២០ម៉ឺនដុល្លារឡើយ ៕
សហការី KBN