តាកែវ៖ ទឹកប្រាក់ ១០០លានរៀល របស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ត្រូវបានបន្តធ្លាក់ទៅដល់ដៃស្ត្រីជាកសិករម្នាក់ទៀតហើយ ដែលមានឈ្មោះ សាន សុខុំ អាយុ ៣៩ ឆ្នាំ មានទីលំនៅក្នុងភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ និងមានមុខរបរបន្ទាប់បន្សំជាអ្នកអនាម័យនៅធនាគារឯកជនមួយកន្លែង ។

នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់លំនៅឋានផ្ទាល់ដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ អ្នកនាង សាន សុខុំ បានរៀបរាប់ប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះបើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានភាពលំបាកខ្លាំង ព្រោះក្រៅពីមានការងារជាអ្នកអនាម័យនៅធនាគារឯកជន គឺមានតែព្យាយាមធ្វើស្រែ តែប៉ុណ្ណោះ ។

ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នាពេលនេះក៏ជារឿងចៃដន្យបំផុតផងដែរ ព្រោះតាំងពីដើមរៀងមកខ្លួនមិនធ្លាប់គិតឡើយថា នឹងអាចមានសំណាងបានឈ្នះរង្វាន់ពីខារ៉ាបាវនោះទេ បើទោះជាធ្លាប់បានឃើញមានអ្នកត្រូវរង្វាន់ឡើងទទួលប្រាក់លាននៅលើស្ថានីយ៍ទូរទស្សន៍ជាញឹកញាប់ក៏ដោយ។ ប៉ុន្តែស្រាប់តែកាលចុងសប្ដាហ៍កន្លងទៅនេះ អ្នកនាងបានទិញភេសជ្ជៈ ខារ៉ាបាវចំនួន១កំប៉ុង ហើយទៅធ្វើស្រែ។ លុះពេលធ្វើស្រែអស់កម្លាំង ក៏គាស់ទទួលទាន ស្រាប់តែឃើញមានរង្វាន់១០០លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះ អ្នកនាងពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ហើយក៏ដើរមកផ្ទះប្រាប់ប្តី និងបងប្អូនដែលនៅផ្ទះ ព្រមទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង ។

អ្នកនាងបានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ អ្នកនាងនឹងយកមួយចំនួនទៅទិញដីស្រែ ធ្វើផ្ទះ ហើយទុកមួយចំនួនទៀតសម្រាប់កូនបន្តការសិក្សា និងសម្រាប់បង្កើតមុខរបរដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគតផងដែរ ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ Scoopy i ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone XS ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕