ប៉ោយប៉ែត៖ ក្រុមហ៊ុនស្រាបៀរអាន់ឆ័របានរៀបចំការប្រគំតន្ត្រីយក្សដ៏អស្ចារ្យនៅក្នុងកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទីពីរ នៅរាត្រីនៅថ្ងៃទី១ ខែមេសា។
ក្នុងឱកាសពិសេសនោះ រាល់អតិថិជនជាវស្រាបៀរអាន់ឆ័រចាប់ពី ៦ កំប៉ុង/ដបនឹងទទួលបានឱកាសចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ពីស្រាបៀរអាន់ឆ័រ ដូចជា អាវយឺត កន្សែង និង កំរាលសម្រាប់ដំណើរកម្សាន្ត ដែលអាចក្រាលនៅឆ្នេរសមុទ្យសម្រាប់អង្គុយលេង។

កម្មវិធីប្រគំតន្ត្រីរបស់ស្រាបៀរអាន់ឆ័រ នៅបរិវេណជិតផ្សាររាត្រី ក្រុងប៉ោយប៉ែត​បានចូលរួមសម្តែងដោយតារាចម្រៀងល្បីៗ​ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចំរៀងកំពុងនិយមជាច្រើនរូបទៀតដូចជា អ្នកនាងសុគន្ធ នីសា អ្នកនាងសុខស្រីនាង លោក ហ្សូណូ លោក ឃី សុគុណ កញ្ញា ឈិន រតនៈ លោក គ្រី​ ថៃពៅ ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។

កម្មវិធីនេះនាំមកជួនលោកអ្នកដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិដែលឈ្នះពានរង្វាន់ផ្នែក​គុណភាពជាបន្តបន្ទាប់សរុបជាង ៣០​ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយ​ ស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ពិសេសនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។​
ពិសាដោយការទទួលខុសត្រូវ!