កំពង់ឆ្នាំង៖ តែមួយរាត្រីតែប៉ុណ្ណោះកាលពីចុងសប្តាហ៍កន្លងទៅ នៅទីរួមខេត្តកំពង់ឆ្នាំង ក្នុងកម្មវីធីប្រគុំតន្ត្រីស្រាបៀរកម្ពុជា Rock the Nation អ្នកឈ្នះរង្វាន់ធំៗ ៤០លានរៀល និង ៤លានរៀល ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និង ស្រាបៀរកម្ពុជា មានរហូតទៅដល់ ៥ រង្វាន់ឯណោះ ដែលរង្វាន់ទាំងអស់នោះរួមមាន ទឹកប្រាក់ ៤០លានរៀល ចំនួន ២ រង្វាន់ និង ៤លានរៀល ចំនួន ៣រង្វាន់។

លោក ម៉ៃឃើល សុវណ្ណ (Michael Sovann) ប្រធានផ្នែករៀបចំកម្មវិធីប្រគុំតន្រ្តី Rock the Nation បានបញ្ជាក់ថា អ្នកឈ្នះរង្វាន់ធំៗខាងលើសុទ្ធតែជាអ្នករស់នៅខេត្តកំពង់ឆ្នាំងផ្ទាល់តែម្តង ហើយអ្នកឈ្នះរង្វាន់ទាំងនោះគឺសុទ្ធតែជាអតិជនដែលបានជាវស្រាបៀរកម្ពុជា និង ភេសជ្ជៈប៉ូវកម្លាំង វើក ពិសាពេលកំពុងទស្សនាការប្រគុំតន្ត្រីរបស់យើងជាមួយក្រុមគ្រួសាររបស់ពួកគេ។

លោកបន្តទៀតថា អ្នកឈ្នះរង្វាន់ធំៗទាំងនោះរួមមាន៖ លោក មាន សៀងហៃ ឈ្នះ ៤០លានរៀល អ្នកស្រុករលាប្អៀរ និង លោក ទំហាង លោក ហ៊ូ សាមឿន និង លោក ស៊ុំ សុហាន ឈ្នះ ៤លានរៀល ពីស្រាបៀរកម្ពុជា រីឯអ្នកឈ្នះ ៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើក គឺបានទៅលើលោក អ៊ីង ជាវគង់ អ្នកមកពីឃុំផ្អេរ ស្រុកកំពង់ឆ្នាំង ហើយអតិថិជនមានសំណាងទាំងនេះបានរៀបចំឯកសារប្តូររង្វាន់រួចរាល់អស់ហើយ ៕

អត្ថបទពាណិជ្ជកម្ម