ប៉ោយប៉ែត៖ ការ​ប្រគំ​តន្ត្រី​យក្ស​​ក្នុង​ឱកាសកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទីពីរកាលពី​យប់​ថ្ងៃទី ១ ខែមេសាបានធ្វើឲ្យកក្រើកក្រុងប៉ោយប៉ែតដោយ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​វត្តមាន​តារា​ចម្រៀង​ល្បី​ជា​ច្រើន​រូប។

កម្មវិធីប្រគំតន្ត្រីរបស់ស្រាបៀរអាន់ឆ័រនៅក្រុងប៉ោយប៉ែតមានការចូលរួមសម្តែងដោយតារា​ចម្រៀងល្បីៗ​ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចំរៀងកំពុងនិយមជាច្រើនរូបទៀតដូចជាអ្នកនាងសុគន្ធ នីសា អ្នកនាងសុខស្រីនាង លោក ហ្សូណូ លោក ឃី សុគុណ កញ្ញា ឈិន រតនៈ លោក គ្រី​ ថៃពៅជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។

ដើម្បីអបអរសាទរព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទីពីរឆ្នាំ ២០១៩​នេះ អតិថិជនជាវស្រាបៀរអាន់ឆ័រចាប់ពី ៦ កំប៉ុង/ដប នឹងទទួលបានឱកាសចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ពីស្រាបៀរអាន់ឆ័រ ដូចជា អាវយឺត កន្សែង និង កំរាលសម្រាប់ដំណើរកម្សាន្ត ដែលអាចក្រាលនៅឆ្នេរសមុទ្យសម្រាប់អង្គុយលេង។

កម្មវិធីនេះនាំមកជួនលោកអ្នកដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិដែលឈ្នះពានរង្វាន់ផ្នែក​គុណភាពជាបន្តបន្ទាប់សរុបជាង ៣០​ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយ​ ស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ប្រគំតន្រ្តីយក្សនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ៕
ពិសាដោយការទទួលខុសត្រូវ!