ភ្នំពេញ៖ ស្រាបៀរ លីអូ បានចែករង្វាន់ទឹកប្រាក់ 1,000 ដុល្លារ ជួនអតិថិជនដែលមានសំណាង ចំនួន ៧​រូប ពីកម្មវិធីគាស់ឈ្នះ 40,000 ដុល្លាររាល់ថ្ងៃ ក្នុងឆ្នាំ នៅក្នុងការប្រគំតន្ត្រី “A1 Concert” របស់ស្ថានីយទូរទស្សន៍ MYTV កាលពី​ ថ្ងៃ​ទី 31 ខែមីនា ឆ្នាំ 2019 ។

លោក សោម កុសល មកពី ខណ្ឌចំការមន រាជាធានីភ្នំពេញ ជាអតិថិជ​ន ស្រាបៀរ លីអូ ដែលឈ្នះរង្វាន់ គាត់ពិសារ ស្រាបៀរ លីអូនៅគេហដ្ឋានក្នុងពិធីជប់លៀងជាមួយ មិត្តភក្តិរបស់គាត់។ ខ្ញុំជឿថា ស្រាបៀរ លីអូ ពិតជាចែករង្វាន់ពិតប្រាកដមែន”។

យោងតាមលោក លោក អ៊ូ ស៊ីនួន អ្នកតំណាងរបស់ក្រុមហ៊ុនស្រាបៀរ បានឲ្យដឹងថា កម្មវិធីនៅឆ្នាំនេះ ទទួលបាននូវភាពជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់ ជាងកម្មវិធីកាលពីឆ្នាំមុនៗ។ បន្ទាប់ពីកម្មវិធីប្រគល់រង្វាន់ លោក អ៊ូ ស៊ីនួន បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណដល់ការគាំទ្រដ៏មានតម្លៃរបស់អតិថិជន ដែលបានគាំទ្រកម្មវិធីគាស់ឈ្នះ 40,000 ដុល្លាររាល់ថ្ងៃ ។

សម្រាប់កម្មវិធី កម្មវិធីគាស់ឈ្នះ 40,000 ដុល្លាររាល់ថ្ងៃ រដូវកាលថ្មី ឆ្នាំ 2019 ស្រាបៀរ លីអូ នៅតែបន្តចែករង្វាន់ ជាច្រើនបន្តទៀតជូនអតិថិជន ដែលក្នុងនោះរង្វាន់រួមមាន ទឹកប្រាក់ 100 ដុល្លារ 1,000 ដុល្លារ និង​ រង្វាន់ធំ 10,000 ដុល្លារនិងរង្វាន់ជាច្រើនទៀត។
ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីពិធីជប់លៀង ឡើងគេហដ្ឋានថ្មី និងកម្មវិធីជួបជុំផ្សេងទៀត ស្រាបៀរ លីអូ កាន់តែរីករាយលើសពីក្តីប្រាថ្នា!