Samsung Galaxy A10 និង A20 ខ្លាំងជាងមុន ខ្លឹមជាមុន ជាមួយតម្លៃ រឹតតែអេមជាមុន

ភ្នំពេញថ្ងៃទី ០១ ខែមេសា ២០១៩៖ ប្រសិនបើយើងគិតត្រឹមដើមឆ្នាំ ២០១៩នេះ យើងឃើញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានកំពុងធ្វើការអភិវឌ្ឍន៍ឥតឈប់ឈរនូវកំពូលស្មាតហ្វូនរបស់ខ្លួនទាំងស្រឡាយ Flagship និងជាពិសេសខ្សែស្រឡាយត្រកូល A តែម្តង! ជាការពិតណាស់មួយរយៈចុងក្រោយនេះ Galaxy ស៊េរី A បានកំពុងធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង និងកំពុងតែមានការគាំទ្រច្រើនផងដែរនោះ។ គួររំឭកផងដែរថាថ្មីៗនេះ សាមសុង ហាក់បីដូចជាមិនបន្ធូរដៃឡើយក្នុងការបញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនមិនឱ្យខកចិត្តឡើយ!

ហេតុដូច្នេះហើយក្រុមហ៊ុន សាមសុង នឹងដាក់លក់នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនស៊េរី Galaxy A10 និង A20 ជាផ្លូវការនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៩ នេះ។ស្មាតហ្វូនទាំង ២ ស៊េរីខាងលើនេះពិតជាស្មាតហ្វូនជំនាន់ថ្មីដែលអាចនិយាយបានថាទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងច្រើនជាមួយនឹងតម្លៃព្រមទាំងលក្ខណៈសម្បត្តិពិសេសៗជាច្រើនចំណុចទៀតដែលធ្វើឱ្យអតិថិជនទាំងអស់នៅតែគិតថាវាជាប្រភេទស្មាតហ្វូនជំនាន់ថ្មីមួយក្នុងចំណោមស្មាតហ្វូនស៊េរី A ដែលអាចទទួលយកបានដោយ Galaxy A10 មានតម្លៃត្រឹមតែ 139 ដុលា្លរ ខណៈដែរ Galaxy A20 មានតម្លៃ 179 ដុល្លារតែប៉ុណ្ណោះ!

ហើយបើចង់ដឹងច្បាស់ថាតើ Samsung Galaxy A10 និង A20 ខ្លឹមប៉ុនណានោះសូមមកមើលលក្ខណៈពិសេសៗទាំងអស់គ្នា!

* Samsung Galaxy A10
– អេក្រង់ : 6.2” HD+ TFT, Infinity-V
– កាមេរ៉ាក្រោយ : 13 MP (F1.9)
– កាមេរ៉ាមុខ : 5 MP (F2.0)
– អង្គចងចាំ : 2GB + ទំហំផ្ទុក 32GB (អាចបន្ថែមបានរហូតដល់ 512GB)
– ល្បឿនដំណើរការ : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+
– កម្លាំងថ្ម : 3,400 mAh (typical)
– ស្កេនផ្ទៃមុខដើម្បីដោះសោរទូរស័ព្ទ
– មានជម្រើស ៣ ពណ៌គឺ៖ ខ្មៅ ខៀវ ក្រហម

* Samsung Galaxy A20
– អេក្រង់ : 6.4” HD+ Super AMOLED (720 x 1560), Infinity-V
– កាមេរ៉ាក្រោយភ្លោះ : 13 MP (F1.9) + 5 MP (F2.2)
– កាមេរ៉ាមុខ : 8 MP (F2.0)
– អង្គចងចាំ : 3GB + ទំហំផ្ទុក 32GB (អាចបន្ថែមបានរហូតដល់ 512 GB)
– ល្បឿនដំណើរការ : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+
– កម្លាំងថ្ម : 4,000 mAh (typical)
– ស្កេនផ្ទៃមុខដើម្បីដោះសោទូរស័ព្ទ
– ស្កេនក្រយៅដៃ
– មានជម្រើស ៣ ពណ៌គឺ៖ ខ្មៅ ខៀវ ក្រហម