ភ្នំពេញ ថ្ងៃទី30 ខែមីនា ឆ្នាំ 2019៖ កញ្ញា កែវ សុបញ្ញា កំពូលតារាចម្រៀងម្នាក់របស់ផលិតកម្មហង្សមាស ម្ចាស់បទ “ពេលដែលគ្មានខ្ញុំ” ថ្មីៗនេះ បានបង្ហោះសារគួរអោយសរសើរមួយនៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់កញ្ញាថា “ទៀត! ប្រយ័ត្នតែខ្ញុំឈ្នះវិញ ខ្ញុំនឹងយកលុយទាំងអស់ទៅជួយសាលាក្មេងៗដែលលំបាកៗនៅតាមជនបទតែម្តងចាំមើលហាស!”

សារនេះបានបង្ហោះឡើង បន្ទាប់ពីឃើញមានអ្នកឈ្នះរង្វាន់ 40លានរៀលពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា ជាច្រើននាក់ផុសនៅលើហ្វេសប៊ុកជាញឹកញយ។

តាមព័ត៌មានពីអ្នកជិតស្និទ្ធរបស់កញ្ញាបានឲ្យដឹងថា បញ្ញា តែងតែស្ម័គ្រចិត្តចូលរួមសម្តែងក្នុងកម្មវិធីបុណ្យជាតិមួយចំនួនច្រើនកន្លងមកក្នុងទូរទស្សន៍ជាតិកម្ពុជាដោយមិនទទួលកម្រៃ និង កម្មវិធីរៀប ចំឡើងដោយនិស្សិតក្នុងគោលបំណងសប្បុរសធម៌ជាច្រើនទៀត។

ជាមួយការតាំងចិត្តនេះ និង ការស្ម័គ្រចិត្តចូលរួមចំនែកកិច្ចការងារសង្គម ជារឿយធ្វើអោយកញ្ញាទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ៕

អត្ថបទពាណិជ្ជកម្ម