ភ្នំពេញ ថ្ងៃទី 30 មីនា ឆ្នាំ2019 ៖ក្រុមហ៊ុន Huawei​ បានហ្សូមចាប់ព្រះច័ន្ទពីទីក្រុងប៉ារីស​មកទីក្រុងភ្នំពេញ ក្នុងកម្មវិធី VIP Moon Night សម្ពោធកំពូលស្មាតហ្វូន P30 ស៊េរី កាមេរ៉ាបួនគ្រាប់របស់ Leica ដំបូងគេបំផុតលើពិភពលោកជាផ្លូវការនៅប្រទេសកម្ពុជា ដោយមានការចូលរួមពីតំណាងចែកចាយមកពីទូទាំងប្រទេស ដៃគូអាជីវកម្ម និងបណ្តាសារព័ត៌មានយ៉ាងច្រើនកុះករ កាលពីម្សិលមិញ​នៅសណ្ឋាគារ Sofitel ។

កំពូលស្មាតហ្វូន P30 ស៊េរី មានសមត្ថភាពខ្លាំងអស្ចារ្យ ក្នុងការថតរូប ដែលបំពាក់ដោឡែន SuperZoom អាចហ្សូមបែប Optical បាន 5ដង ហ្សូមបែប Hybrid បាន 10ដង និងជាពិសេស ហ្សូមបែប Digital បានរហូតដល់50ដង ហ្សូមបានដល់ឋានព្រះច័ន្ទដូចឃើញច្បាស់ផ្ទាល់និងភ្នែក!​ តិចថាអត់កប់ម៉ាមាត់ទៅ! ដូច្នេះហើយ បានជាកម្មវិធីសម្ពោធជាផ្លូវការនេះ មានឈ្មោះថា VIP Moon Night។ មិនតែប៉ុណ្ណោះ ស៊ូភើកាមេរ៉ា​​​ Leica 4​ គ្រាប់ ខាងក្រោយគឺមានទំហំ​ 40MP ​​ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ​ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។

លើសពីនេះទៅទៀត កំពូលស្មាតហ្វូន​ P30 ស៊េរី អាចផ្តិតយករូបភាពច្បាស់គ្មានគូប្រៀបដូចឃើញផ្ទាល់និងភ្នែកនៅពេលយប់ ដោយកម្រិត ISO ខ្ពស់​សូម្បីតែក្នុងទីងងឹត មិនសូវមានពន្លឺ ជាមួយស៊ូភើកាមេរ៉ាបច្ចេកវិទ្យា​ Super Sensing Leica បួនគ្រាប់ ផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ដែលជាស្រមោល ភ្លើងជាប់គ្នា ឫច្បាស់កន្លែងណាមួយក៏បានជាមួយកាមេរ៉ា TOF​ ចាប់ប្លង់វីឌីអូពីរប្លង់ថតនៅលើអេក្រង់តែមួយដំណាលគ្នាអាចឲ្យអ្នកឃើញប្លង់បានពីចម្ងាយ និងមើលកៀក។​ អស់ទាស់ហ្មង់! P30 Pro ទំលាក់កំពូលស្មាតហ្វូនដទៃ ដោយទទួលបានតំណែងជើងឯកកំពូល ក្នុងតារាង DxOMark ដោយទទួលបាន 112 ពិន្ទុ លើការហ្សូមនិងការថតបែប Bokeh។

កាន់តែរំជើបរំជួល និងភ្ញាក់ផ្អើល​ ក្រុមហ៊ុនក៏បានប្រកាសស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មីពីររូបជាផ្លូវការ គឺម្ចាស់បទ កាម៉ាប់ៗកំពូលតារាចម្រៀងល្បីដ៏មានប្រជាប្រិយភាពបំផុតនៅប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា និងកំពូលតារាចម្រៀងប្រុសដ៏ល្បីឈ្មោះ គឺលោក នីកូ ក្នុងកម្មវិធីសម្ពោធកំពូលស្មាតហ្វូន​ P30 ស៊េរី។ ឯកអគ្គរដ្ឋទូតថ្មីទាំងពីររូប ពិតជាសាកសមបំផុតសម្រាប់ Huawei ដោយសារតែក្រុមហ៊ុន Huawei ជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរ និងជាម៉ាកដែលមានទទួលការទុកចិត្តខ្ពស់ពីអតិថិជន កេរ្តិ៍ឈ្មោះល្បីល្បាញជុំវិញពិភពលោក ព្រមទាំងមានបច្ចេកវិទ្យានិងផលិតផលឈានមុខគេបង្អស់។

លោក Henry Hsiao​ នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសកម្ពុជា​បានលើកឡើងថា យើងតែងតែផ្តោតសំខាន់លើការបង្កើតថ្មី និងបច្ចេកវិទ្យាឈានមុខគេបំផុត ចំពោះផលិតផលរបស់យើង ហើយការសម្ពោធកំពូលស្មាតហ្វូន P30 សេរ៊ី​នេះ គឺជារបកគំហើញថ្មីនៃស៊ូភើកាមេរ៉ា សមត្ថភាពខ្លាំងអស្ចារ្យ លើសពីកំពូលស្មាតហ្វូនធម្មតានៅក្នុងទីផ្សារស្មាតហ្វូន។ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលកំពូលតារាចម្រៀងល្បីឈ្មោះប្រចាំ ប្រទេសកម្ពុជា​ កញ្ញា ឱក សុគន្ធកញ្ញា និង លោក​ នីកូ ក្លាយជាសមាជិកនៃក្រុមគ្រួសាររបស់ក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជា! ស្វាគមន៍អ្នកទាំងពីរជា ឯកអគ្គរដ្ឋទូតរបស់ Huawei។

កញ្ញា ឱក សុគន្ធកញ្ញា បានលើកឡើងក្នុងវីឌីអូរបស់កញ្ញាថា “នាងខ្ញុំពិតជាមានកិត្តិយស និងរំភើបយ៉ាងខ្លាំងដែលក្លាយជា​សមាជិករបស់ក្រុមហ៊ុន​ Huawei ជា​ឯកអគ្គរដ្ឋទូត។ ហ្សូមដល់ឋានព្រះច័ន្ទ ជាមួយកំពូលស្មាតហ្វូន Huawei P30 ស៊េរី។”

លោក នីកូក៏បានលើកឡើងថា “នេះជាលើកដំបូងហើយដែលខ្ញុំបានក្លាយជាឯកអគ្គរដ្ឋទូត សម្រាប់ម៉ាករបស់ក្រុមហ៊ុនស្មាតហ្វូន។ ខ្ញុំសម្រេចចិត្តជ្រើសរើសក្រុមហ៊ុន Huawei ដោយសារ​ Huawei ជាម៉ាកដ៏ល្បីដែលមានការទទួលស្គាល់ចំពោះផលិតផលដែលមានគុណភាពខ្ពស់ និងតែងតែមានបច្ចេកវិទ្យាថ្មីៗ ហើយខ្ញុំពិតជាស្រលាញ់កំពូលស្មាតហ្វូន P30 ស៊េរី ខ្លាំងណាស់ជាពិសេសស៊ូភើកាមេរ៉ានេះតែម្តង។”

ការរង់ចាំត្រូវបានបញ្ចប់ ក្រុមហ៊ុនក៏បានប្រកាសពីការកុម្ម៉ង់ទិញទុកមុនសម្រាប់ កំពូលស្មាតហ្វូន P30 Pro មានតម្លៃ $899ថែមទាំងទទួលបាន Wireless Charger និងនាឡិកាកាលីបសុខភាព រីឯកំពូលស្មាតហ្វូន​ P30 តម្លៃ $669 ថែម Body Fat Scale និងនាឡិកាកាលីបសុខភាព ដោយអតិថិជនអាចទទួលយកកំពូលស្មាតហ្វូននេះពីបណ្តាហាងដែលបានកុម្ម៉ងទុកចាប់ពីថ្ងៃ 05-07 មេសា 2019។ មិនតែប៉ុណ្ណោះ សម្រាប់មួយម៉ូដែលទៀតដែលកំពុងតែទទួលបានការគាំទ្រយ៉ាងគំហុក កំពូលស្មាតហ្វូន P30 Lite តម្លៃត្រឹមតែ $339 ថែម Bluetooth speaker និង ស៊ីមស្មាតលេខពិសេស គម្រោងស្មាតធំហ្មង់ និងព្រមទាំងមានឱកាសឈ្នះរថយន្ត Mazda 2 ផងដែរ ៕
អត្ថបទពាណិជ្ជកម្ម