ប្រទេសថៃ៖ យោងតាមការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន គណបក្សភឿថៃ បាននាំមុខលទ្ធផលបោះឆ្នោតថ្ងៃនេះ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយ បានសរសេរថា គណបក្សភឿថៃ មានការគាំទ្រខ្ពស់នាំមុខគណបក្ស Palang Pracharat របស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចារ ។

របាយការណ៍បានបន្តថា លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ពេលដំបូងគណបក្សរបស់លោក ប្រាយុទ្ធ ចាន់អូចារ នាំមុខដោយទទួលបាន១៤០កៅអីក្នុងរដ្ឋសភា គឺមានកៅអីច្រើនជាងគណបក្សភឿថៃ៥កៅអី ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើល គឺលទ្ធផលបណ្តោះអាសន្នចុងក្រោយ បានបង្ហាញឲ្យឃើញថា គណបក្សភឿថៃបាននាំមុខវិញ ដោយទទួលបាន១៧០កៅអីក្នុងរដ្ឋសភា ។

ទោះជាយ៉ាងណា នៅពេលនេះមានតែគណបក្សទាំង២ខាងលើនេះទេ ដែលមានសម្លេងគាំទ្រខ្ពស់ជាងគេ ប៉ុន្តែនៅមិនទាន់ដឹងប្រាកដថា គណបក្សមួយណានឹងអាចឈ្នះនោះឡើយ គឺនៅប្រកៀកប្រកិតគ្នា ទាល់តែគណបក្សណាមួយ អាចទទួលបានលើសពី៣៧៦កៅអីក្នុងសភា ទើបអាចបង្កើតរដ្ឋាភិបាលចម្រុះបាន ដោយមានគណបក្សតូចៗចូលរួមជាដៃគូ ៕