ខេត្តរតនគិរី៖ បុរសម្នាក់យកគ្រាប់ផាវមកឆ្នៃយករំសេវដាក់ក្នុងដបភេសជ្ជៈ M១៥០ តែអកុសល ខណៈកំពុងធ្វើនោះស្រាប់តែផ្ទុះឡើងលាន់កក្រើកដូចគ្រាប់បែក បណ្ដាលឲ្យមនុស្សប្រុសស្រីក្មេងចាស់ចំនួន៥នាក់បានរងរបួសធ្ងន់ និងស្រាល ។


ហេតុការណ៍ផ្ទុះផាវឆ្នៃនេះ បានកើតឡើងនៅវេលាម៉ោងវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិ សៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ។

អ្នករងរបួសធ្ងន់ស្រាលទាំង៥នាក់នោះ ទី១.ឈ្មោះ ហេង សារឿន ភេទប្រុស អាយុជាង៤០ឆ្នាំ ជាអ្នកយកគ្រាប់ផាវមកឆ្នៃ រងរបួសធ្ងន់ ជើងខាងស្តាំ ។ ទី២.ឈ្មោះ សើន អួន ភេទប្រុស អាយុ១១ឆ្នាំ របួសធ្ងន់ ត្រូវចំមុខ ។ ទី៣.ឈ្មោះ តឿង ជឿង ភេទប្រុស អាយុ ៨ឆ្នាំ របួសធ្ងន់ ធ្លាយពោះវៀន ។ ទី៤.ឈ្មោះ សន ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ របួសស្រាល និងទី៥.ឈ្មោះ ចាង ត្រិន ភេទស្រី អាយុ ២៦ឆ្នាំ របួសស្រាល ។ ទាំង៥នាក់ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។

មុនពេលកើតហេតុ ឈ្មោះ ហេង សារឿន បានយកគ្រាប់ផាវមកឆ្នៃយករំសេវដាក់ក្នុងដប M១៥០ តែអកុសល ខណៈកំពុងធ្វើនោះ ស្រាប់តែផ្ទុះឡើងលាន់កក្រើកដូចគ្រាប់បែក បណ្ដាលឲ្យមនុស្សប្រុសស្រីក្មេងចាស់ចំនួន៥នាក់បានរងរបួសធ្ងន់ និងស្រាល តែម្ដង៕