ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ស្ត្រីម្នាក់ឈ្មោះ ប៉ះភិណិត បានចូលទៅដាក់ពាក្យប្តឹងប៉ូលិសខេត្តលើយពី ករណីបុរសមិនស្គាល់អត្តសញ្ញាម្នាក់ បានចូលទៅរំលោភខ្លួន តែមិនបានសម្រេច ព្រោះនាងបានតស៊ូធ្វើឲ្យជនល្មើសរត់គេចខ្លួនបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុរួច ម្ចាស់ផ្ទះដែលរស់នៅក្បែរនោះ បានបើកាមេរ៉ាសុវត្ថិភាពមើល ព្រមទាំងប្រគល់ឲ្យទៅប៉ូលិសទុកធ្វើជាភស្តុតាងតាមចាប់ជនល្មើសយកមកទទួលទោសតាមច្បាប់ ។

តាមលក្ខណៈរូបរាងជនល្មើស មានអាយុប្រហែល២០ទៅ៣០ឆ្នាំ ពាក់មួករត់ចេញពីបន្ទប់ ដោយក្នុងដៃមានកាន់សម្លៀកបំពាក់ផង ហើយខ្លួនស្រាតននលគោកគ្មានសម្លៀកបំពាក់ឡើយ បានរត់កាត់ផ្ទះដែលមានកាមេរ៉ាសុវត្ថិភាព ហើយមានសត្វឆ្កែដេញតាមខាំពីក្រោយផងដែរ ។

ខណៈពេលនេះប៉ូលិសខេត្តបានប្រាប់ឲ្យដឹងថា ក្រុមប៉ូលិសកំពុងតែស៊ើបអង្កេត កំណត់មុខសញ្ញានិងតាមចាប់ជនល្មើសមកទទួលទោសឲ្យលឿនបំផុត តាមរយការត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ហើយបើតាមការសន្និដ្ឋាន ជនល្មើសគឺជាអ្នកស្រុកដែលរស់នៅក្នុងតំបន់នោះតែម្តង ៕