ខេត្តព្រះសីហនុ៖ រថយន្ត២គ្រឿងបើកបរក្នុងល្បឿនលឿន ពេលកំពុងមានភ្លៀងកក់ខែ ស្រាប់តែរអិលក្រឡាប់ទៅខាងឆ្វេងដៃដូចគ្នា និងនៅឆ្ងាយពីគ្នាប្រហែល៣០ម៉ែត្រប៉ុណ្ណោះ។ ហេតុការណ៍នេះ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៩ និង១៦០ នៅភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ។

រថយន្តរងគ្រោះទី១ ម៉ាកហ៊ីយ៉ាន់ដាយ ទម្ងន់២តោនកន្លះ ក្បាលពណ៍ខៀវពាក់ស្លាក លេខ ភ្នំពេញ3A-32 95 បើកបរដោយឈ្មោះជា សំណាង ភេទប្រុស អាយុ៤៥ឆ្នាំ មុខបរបរបើកបរ មានទីលំនៅសង្កាត់ដង្កោរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រថយន្តរងគ្រោះទី២ ម៉ាកកូរ៉េ ទម្ងន់២តោនកន្លះ ពណ៏ស ពាក់ផ្លាកលេខព្រះសីហនុ3A-7387 បើកបរ ដោយឈ្មោះវ៉ាន់ ទូ ភេទប្រុស អាយុ ៣២ឆ្នាំ មុខបរបរ បើកបរ មានទីលំនៅ ភូមិអូរចំណា ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ។

មុនពេលកើតហេតុ រថយន្តទាំង២គ្រឿងបើកបរក្នុងទិសដៅស្របគ្នាពីភ្នំពេញ ទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ ដោយសាររថយន្តមានល្បឿនលឿន និងចំពេលមេឃកំពុងភ្លៀងកក់ខែផង ក៏បណ្ដាលឲ្យរអិលក្រឡាប់ទៅខាងឆ្វេងដៃដូចគ្នា និងឆ្ងាយពីគ្នាប្រហែល៣០ម៉ែត្រប៉ុណ្ណោះ បណ្តាលឲ្យរថយន្តទាំង ២គ្រឿងរងការខូចខាត និងបាក់បង្គោលសុវត្តិភាពតាមផ្លូវចំនួន៧ដើម ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ទេ ៕