ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសេចក្ដីសម្រេចមួយ ស្ដីពី ការបង្កើតក្រុមការងារសិក្សាជួយជំរុញការអភិវឌ្ឍលើដំណាំស្វាយចន្ទីនៅកម្ពុជា ក្នុងគោលបំណងជំរុញការងារ កម្មវិធីឲ្យបានសម្រេចនូវ ទិន្នផលគ្រាប់ស្វាយចន្ទីស្រស់លើបរិមាណ ១លានតោននៅឆ្នាំ២០២៩ខាងមុខ ។

ស្របពេលជាមួយគ្នានេះផងដែរ លោកឧកញ៉ា ឌួង ឆាយ ក៏បានប្រកាសនៅទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា លោកនឹងបើករោងចក្រស្វាយចន្ទីដំបូងគេនៅកម្ពុជាដែលនឹងសហការជាមួយដៃគូពាណិជ្ជកម្មរបស់លោកមាននៅអុឺរ៉ុប, ឌូប៉ៃ និងអាសុី នាពេលឆាប់ៗខាងមុខនេះ ។

លោក ឧកញ៉ា ចិត្តធម៌ដដែលថែមទាំងបានបញ្ជាក់ទៀតថា គំរោងនេះ គឺលោកបានសិក្សាតាំងពីឆ្នាំ ២០១៨ មកម្ល៉េះដើម្បីជួយសម្រួលមួយកម្រិតធំថែមទៀតដល់ជីវភាពរស់នៅរស់កសិករយើង ។
នេះគឺជាសំណេរផ្ទាល់របស់លោក ឧកញ៉ា ឌួង ឆាយ «ខ្ញុំបាទនឹងបើករោងចក្រស្វាយចន្ទីដំបូងគេនៅកម្ពុជាដែលបានសហការជាមួយដៃគូអុឺរ៉ុប, ឌូប៉ៃ និងអាសុី ក្នុងពេលឆាប់ៗខាងមុខនេះដោយបានសិក្សាគំរោងតាំងពីឆ្នាំ 2018 មក ដើម្បីជួយដល់កសិកររបស់យើងតាមការសន្យារបស់ខ្ញុំកាលពីឆ្នាំមុន» ៕
សហការី KBN