កម្មវិធីកម្សាន្តប្លែកគេ I Can See Your Voice Cambodia កំពុងដំណើរការដល់សប្តាហ៍ទី៥ហើយ ដែលនឹងចាក់ជូនទស្សនាល្ងាចនេះចាប់ពីម៉ោង ៦ដល់ម៉ោង៨ល្ងាច នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។

ប៉ុន្មានសប្តាហ៍កន្លងមកនេះ I Can See Your Voice Cambodia ទាក់ទាញទស្សនិកជនយ៉ាងច្រើន មកឲ្យទស្សនាកម្មវិធីពោរពេញដោយសំណើចសើចចុកពោះមួយនេះ ដោយសារតែតារាចម្រៀងកិត្តិយសដែលបានចូលរួម សុទ្ធសឹងជាកំពូលតារាល្បីជួរមុខ មិនតែប៉ុណ្ណោះ អ្វីដែលមិនអាចខ្វះបានក្នុងកមុ្មវិធីកំពុងល្បីមួយនេះគឺ កំពូលអ្នកវិភាគទាំង៥ ដែលតែងបង្កើតបរិយាកាសឲ្យសប្បាយរីករាយពេញ២ម៉ោងតែម្តង ។

រង់ចាំទស្សនាទាំងអស់គ្នាថា តើនៅក្នុងសប្តាហ៍ទី៥នេះ នឹងមានតារារូបណាខ្លះ ដែលនឹងក្លាយជាកំពូលអ្នកវិភាគ ហើយវត្តមានតារារូបណាដែលជាកំពូលតារាចម្រៀងកិត្តិយសរបស់ I Can See Your Voice Cambodia សប្តាហ៍ទី៥នេះ? កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា !

ទស្សនាវីដេអូខាងក្រោម៖