ភ្នំពេញ៖ ប្អូនប្រុស ជាវ ជិន ពីខេត្តកំពង់ធំ ស្រុកកំពង់ស្វាយ ក្នុងសម្លៀកបំពាក់សាមញ្ញ ពោរពេញដោយទឹកមុខញញឹមសប្បាយរីករាយ ក្រោយពីឈ្នះរង្វាន់ទឹកប្រាក់ 10,000 ដុល្លារ ពីក្រវុិលកំប៉ុងស្រាបៀរកម្ពុជា បានបង្ហើបរឿងពិតគួរអោយច្រណែន និង រំភើបជំនួសថា “ខ្ញុំកំពុងតែពិបាក ចិត្តរឿងខ្វះលុយថ្លៃទឹកដោះចូលស្តីដណ្តឹងកូនក្រមុំគេផង មិនដឹងធ្វើយ៉ាងម៉េច ទិញស្រាបៀរកម្ពុជា 6 កំប៉ុង ពីផ្ទះបងថ្លៃនៅជិតគ្នាហ្នឹង អង្គុយផឹកបណ្តើរ ជជែកគ្នាបណ្តើរ ចៃដន្យអី គាស់កំប៉ុងស្រាបៀរកម្ពុជាមក ឃើញរង្វាន់ 10,000 ដុល្លារ។

ប្អូនប្រុសបន្តទៀតថា “ក្នុងចិត្តខ្ញុំសប្បាយអរខ្លាំងហ្មង លោតអោបគ្នា ភ័យផង អរផង ស្រែកសប្បាយ មុខឡើងពណ៌ស្វាយ ព្រោះមិនដែលឈ្នះរង្វាន់អីពីមុនមកទេ ហើយនេះរង្វាន់ 10,000 ដុល្លារ ទៀត ខ្ញុំសប្បាយចិត្តមែនទែន។”

លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារស្រាបៀរកម្ពុជា បានប្រាប់អោយដឹងផងដែរថា “ប្អូនប្រុស ជាវ ជិន ជាអ្នកឈ្នះរង្វាន់លុយ 10,000 ដុល្លារ ទី 12 ហើយក្នុងឆ្នាំ 2019នេះ ដែលបានទាក់ទង និង កាន់ក្រវុិលកំប៉ុងរង្វាន់ធំនេះមកបើកប្រាក់ពីក្រុមហ៊ុនផ្ទាល់ បន្ទាប់ពី ប្អូនប្រុស លំ ឡី នៅខេត្តសៀមរាប។”

លោកស្រីក៏ក្រើនរំលឹកអតិថិជនស្រាបៀរកម្ពជាទាំងអស់អោយទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 067 902 902 បើលោកអ្នកជាអ្នកឈ្នះរង្វាន់បន្ទាប់ ៕
អត្ថបទពាណិជ្ជកម្ម