វៀតណាម៖ បច្ចុប្បន្ននេះ អាហារដែលមានផ្ទុកសារធាតុគីមី និងខ្វះការត្រួតពិនិត្យគុណភាព កំពុងគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍជាពិសេសក្នុងប្រទេសមួយចំនួនធំក្នុងតំបន់អាស៊ីអាគ្នេយ៍តែម្ដង ។

ជាក់ស្ដែងថ្មីៗនេះ មានសារមួយពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nhật Lệ ជនជាតិវៀតណាមបានឲ្យដឹងថា ខណៈនេះប្អូនស្រីរបស់នាងម្នាក់ បានរងគ្រោះដោយសារបរិភោគសាច់ជ្រូកមានផ្ទុកវីរុសឆ្លងម្យ៉ាង ដែលធ្វើឲ្យជនរងគ្រោះឡើងកន្ទួលក្រហមនៅលើស្បែក មើលទៅគួរឲ្យខ្លាចខ្លាំងបំផុត ។

ជាមួយគ្នានេះដែរ នារីខាងលើក៏បានដាស់តឿនឲ្យប្រជាពលរដ្ឋទូទាំងប្រទេសរបស់នាង ប្រុងប្រយ័ត្ន ក៏ដូចជាជៀសឲ្យឆ្ងាយពីការទទួលទានសាច់ជ្រូក ដោយសារតែវាអាចនឹងមានផ្ទុកមេរោគឆ្លងទាំងនោះ ។
សូមបញ្ជាក់ថា ករណីនេះបានកើតឡើងនៅតំបន់ Hoc Mon ទីក្រុង ហូជីមីង ប្រទេសវៀតណាម ៕
សហការី KBN
ប្រភព៖ FB (Nhật Lệ)