ភ្នំពេញ៖ សម្រាប់ដើមឆ្នាំ ២០១៩នេះ Marvel Studios បានបញ្ចេញកំពូលភាពយន្តមួយរឿងមានចំណងជើងថា «Captain Marvel» ដើម្បីបង្ហាញពីវត្តមានរបស់វីរៈនារីថ្មីមួយរូបទៀត ដែលមានថាមពលខ្លាំងក្លា ស្រដៀងទៅហ្នឹង Iron man ដែរ ប៉ុន្តែនាងត្រូវបានគេឲ្យឈ្មោះថា Carol Danvers ឬ Captain Marvel ដោយសារតែនាងមានប្រវត្តិជាអតីតអ្នកបើកយន្តហោះចម្បាំងរបស់អាមេរិក ។

នៅក្នុងសាច់រឿងទាំងមូលបានបង្ហាញពីប្រវត្ដិដ៏ស្មុគស្មាញរបស់ Carol Danvers ដែលនាងបានបាត់បង់ការចងចាំ និងត្រូវបានក្រុមទុច្ចរិតបោកប្រាស់នាងប្រើសម្លាប់ជនស្លូតត្រង់ ហើយក្នុងនោះដែរ ក៏បានបង្ហាញនូវអនុភាពរបស់នាង ក្នុងការប្រយុទ្ធជាមួយសត្រូវ ដែលស្ទើរតែធ្វើឲ្យអ្នកទស្សនាចំហមាត់ ស្ទើរតែភ្លេចដកដង្ហើម ។ ជាមួយគ្នានេះ អ្វីដែលធ្វើឲ្យទស្សនិកជនកាន់តែរំភើប គឺ Carol Danver នឹងត្រូវបានចូលរួមជាមួយក្រុម Avengers នៅវគ្គបន្ទាប់ ។

ចំពោះរឿង «Captain Marvel» នេះទៀតសោតត្រូវបានចំណាយថវិការផលិតយ៉ាងច្រើនរហូតដល់ ១៥២លានដុល្លារ ដើម្បីទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យជាមួយចក្រវាឡ Marvel ។
ដូច្នេះបើចង់ដឹងម្ចាស់ថា រឿង «Captain Marvel» ល្អមើល និងជក់ចិត្តប៉ុនណា សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា ព្រោះកំពុងចាប់បញ្ចាំងហើយនៅគ្រប់សាខារោងភាពយន្ត លេជេន ៕
សហការី KBN