ប្រទេសថៃ៖ តាមរយៈការបង្ហោះហ្វេសប៊ូករបស់លោកថៅកែធូរេនម្នាក់ តាមរកមុខកូនប្រសារប្រុស ឲ្យទៅកូនស្រីពៅរបស់ខ្លួនរួចមក បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសផងដែរ ដោយលោកថៅកែ បានធ្វើបទសម្ភាសន៍ដល់ទូរទស្សន៍ផ្សេងៗជាច្រើនថា ខ្លួនគាត់ស្ទើរតែរកពេលញ៉ាំបាយមិនបាន ព្រោះតែត្រូវទទួលទូរស័ព្ទពីអនាគតបេក្ខជនកូនប្រសារ។

អ្វីដែលសំខាន់នោះ គឺមាននារីៗជាច្រើន បានទូរស័ព្ទមកសុំខ្ចីប្រាក់ និងសុំធ្វើជាប្រពន្ធចុងទៀតផង ព្រោះតែពួកនាងខ្វះខាតប្រាក់កាស តែគាត់ពុំបាននិយាយអ្វីតទៅវិញឡើយ ព្រោះទូរស័ព្ទមកនិយាយខុសពីប្រធានបទ គាត់មិនទទួលឡើយ ។

មិនត្រឹមតែមានអ្នកដាក់ពាក្យតាមហ្វេសប៊ូកឡើយ នៅមានអ្នកដាក់ពាក្យដោយផ្ទាល់ មកដល់ផ្ទះតែម្តង។ គួរបញ្ជាក់ផងដែរថា លោកថៅកែធូរេនខាងលើ បានដាក់ថ្ងៃផុតកំណត់ ត្រឹមថ្ងៃទី១ ខែមេសា ២០១៩ ហើយក៏ជាថ្ងៃដែលសម្រេចជ្រើសរើសកូនប្រសារប្រុស ឲ្យកូនស្រីគាត់ជាផ្លូវការផងដែរ ៕