ម្ចាស់អាជីវកម្មនានា តែងតែចង់ស្វែករកដៃគូរ សហការក្នុងអាជីវកម្មរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយអាជីវកម្មទាំងនោះ រីកចម្រើនទៅមុខឆាប់រហ័ស។ សេវាអុិនធឺណិតគឺជាអ្វីដែលក្រុម ហ៊ុននីមួយៗខ្វះមិនបាន ហើយធ្វើយ៉ាងណាដៃគូរ សហការលើសេវានេះត្រូវប្រកបដោយ គុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្ត។

ក្រុមហ៊ុនអុិនធឺណិត Today Communication គឺជាដៃគូរដ៏ល្អឥតខ្ចោះក្នុងអាជីវកម្មរបស់អ្នក។ បេសកម្មរបស់ក្រុមហ៊ុនអុិនធឺណិត Today Communication គឺផ្តល់ជូនកម្ពុជានូវសេវាភ្ជាប់ អុិនធឺណិតដោយផ្តោតលើ គុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្តរបស់អតិថិជន។ សព្វថ្ងៃក្រុមហ៊ុនបាននឹងកំពុងគ្របដណ្តប់បណ្តាញចែកចាយរបស់ខ្លួននៅតាមបណ្តាលខេត្ត ក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ក្រុងបាវិត និង ក្រុងប៉ោយប៉ែត។ ជាមួយគ្នានេះលោកអ្នកអាចជ្រើសរើសកញ្ចប់សេវាកម្ម ដែលមានជាច្រើនជម្រើសសម្រាប់តម្រូវតាមអាជីវកម្មរបស់អ្នកដែលមានដូចជា៖

Dedicated Broadband Internet (DBI), Business Broadband Internet (BBI), Dark Fiber, Today xFast, Layer 2 VPN (DPLC), Co-Location និង Networking Solutions and Hosting ។

Dedicated Broadband Internet គឺជាដំណោះស្រាយអុិនធឺណិតសម្រាប់សហគ្រាស ឬអង្គភាពដែលមានការប្រើប្រាស់ច្រើន និងមានតម្រូវការល្បឿនលឿន៕