ភ្នំពេញ ថ្ងៃទី​​ ៦ ខែមីនា ឆ្នាំ២០១៩ ៖ ក្រុមហ៊ុន​ Huawei បានឈ្នះពានរង្វាន់ផ្ទួនៗ​រហូតដល់​ 47 ពានរង្វាន់ “ Best of MWC” ក្នុងក្នុងសន្និសីទទូរស័ព្ទពិភពលោក ( Mobile World Congress)​ នៅ ទីក្រុង Barcelona បន្ទាប់ពីការសម្ពោធស្មាតហ្វូនជំនាន់ថ្មីដែលអាចបត់បានដ៏អស្ចារ្យ Huawei MateX និង​​ Huawei​ Matebook Series។ ស្មាតហ្វូន Huawei MateX ត្រូវបានគេទទួលស្គាល់ពីភាពច្នៃប្រឌិតថ្មីចំពោះអេក្រង់ដែលអាចបត់បាន អាចប្រើបច្ចេកវិទ្យា​ 5G បច្ចេកវិទ្យា AI ព្រមទាំង បច្ចេកវិទ្យាថ្មីៗជាច្រើនទៀតដែលមិនធ្លាប់មានពីមុន។

លើសពីនេះទៅទៀត Mateboox Series ត្រូវបានទទួលបានសរសើរមិនដាច់ពីមាត់ពី ទំហំអេក្រង់ កំរិតនៃការបង្ហាញ សមត្ថភាពក្នុងការដំណើរការ បច្ចេកវិទ្យា​ថ្មីៗ និងការរចនាយ៉ាងល្អឥតខ្ចោះ។
ស្មាតហ្វូនជំនាន់ថ្មីដែលអាចបត់បាន Huawei MateX បានឈ្នះពានរង្វាន់រហូតដល់ 31 ពានរង្វាន់ដូចជា៖

ពានរង្វាន់ Best New Connected Mobile Device at Mobile World Congress 2019 ពី​ GSMA
ពានរង្វាន់ Best of MWC 2019​ សរុប 18 ពានរង្វាន់ពី​​ TechRadar, Android Central, Trust Reviews, Android Authority, Pocke-lint, Android Police, Expert Reviews, Android Headlines, Ubergizmo, FoneArena, TechnoBuffalo, Mr. Mobile, Gearbrain, Talk Android, GadgetMatch, Gear Diary, Big Tech Question( BTQ) និង GeekSpin
ពានរង្វាន់ Best of the show សរុបពីរពានរង្វាន់ ពី Tom’s Guide និង TechAdvisor
ពានរង្វាន់ Best Emerging Technology ពី Digital Trends
ពានរង្វាន់ Best of MWC សរុបពីរពានរង្វាន់ ពី BGR និង Techaeris
ពានរង្វាន់​ Editor’s Choice ពី SlashGear
ពានរង្វាន់ Innovation Award ពី T3
ពានរង្វាន់ Top Innovation ពី TechBox
ពានរង្វាន់ Most Innovative Product MWC 2019 ពី MyPhone
ពានរង្វាន់ Best Foldable Smartphone at MWC 2019 ពី IT World Canada
ពានរង្វាន់ Best Tech at Mobile at Mobile World Congress 2019 ពី Mashable
ពានរង្វាន់ MWC 2019 Awards ពី Stuff
ក្រៅពីនេះ Huawei MateBook X Pro ក៏ទទួលបានពានរង្វាន់សរុប 12 ពានរង្វាន់ដូចជា៖
ពានរង្វាន់ Best of MWC 2019 សរុប 8 ពានរង្វាន់ពី​ TechRadar, Window Central, Android Authority, Poket-lint, BGR, BestProducts.com, Ubergizmo និង​ GadgetMatch
ពានរង្វាន់ MWC 2019 Awards ពី Stuffs
ពានរង្វាន់ Best Tech at Mobile World Congress 2019 ពី Mashable
ពានរង្វាន់ Editor’s Choice ពី SlashGear
ពានរង្វាន់ Best of MWC ពី Trusted Reviews

ចំណែក Huawei MateBook 14 ក៏ទទួលបានពានរង្វាន់ Best of MWC 2019 សរុបបីពានរង្វាន់ពី TechAdvisor, Expert Reviews និង Big Tech Question (BTQ)។ ពានរង្វាន់មួយចុងក្រោយ គឺពានរង្វាន់ស្មាតហ្វូនល្អបំផុត Judges’ Choice ពី Glomo Awards បានទៅលើ Huawei Mate20 Pro។​

គួរបញ្ជាក់ផងដែរថា Huawei គឺជាម៉ាកដែលស្ថិតក្នុងលេខរៀងទី​ 68 ក្នុងចំណោមម៉ាកដែលមានតម្លៃបំផុតក្នុងពិភពលោក(​​ Forbes World’s Most Valuable Brands)​ និងស្ថិតនៅលេខរៀងទី 12​ ពី Brand Finance Global 500 នៅក្នុងឆ្នាំ 2019 ហើយគុណតម្លៃម៉ាក ( brand value) មានការកើនឡើង 63.7% បើប្រៀបធៀបពីឆ្នាំ 2018 ទៅ 2019។ មិនតែប៉ុណ្ណោះ Huawei បានលក់ស្មាតហ្វូនក្នុងទីផ្សារ បានរហូតដល់ 200,000,00 គ្រឿងក្នុងឆ្នាំ 2018 ៕
អត្ថបទពាណិជ្ជកម្ម