ភ្នំពេញ ថ្ងៃទី​​ 28 កុម្ភះ ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេ លំដាប់លេខ 2 ក្នុងពិភពលោក បានទទួលពានរង្វាន់ ស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំ​ចំពោះម៉ូដែល Mate20 Pro ក្នុងសន្និសីទទូរស័ព្ទពិភពលោក ( Mobile World Congress)​ នៅ ទីក្រុង Barcelona។​ Huawei Mate20 Pro ទទួលបានពានរង្វាន់នេះដោយសារតែ កាមេរ៉ាដ៏មានភាពលេចធ្លោ ថាមពលថ្មទំហំធំមហាសាល បន្ទះឈីប 7mn ដំបូងគេបង្អស់ក្នុងពិភពលោក ការរចនាយ៉ាងល្អប្រណិត និងបច្ចេកវិទ្យាសាកថ្ម។

ពានរង្វាន់នេះ​បានឆ្លុះបញ្ជាំងពីការខិតខំប្រឹងប្រែងនិងការតាំងចិត្តខ្ពស់របស់ក្រុមហ៊ុន Huawei ដើម្បីបង្កើតស្មាត ហ្វូនដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះទោះបីក្រុមហ៊ុនស្មាតហ្វូនដទៃព្យាយាមបញ្ចេញស្មាតហ្វូនកំពូលៗរបស់ខ្លួននៅលើទីផ្សារក៏ដោយ​ Huawei Mate20 Pro នៅតែគ្រង់ដំណែងស្មាតហ្វូនល្អបំផុតនេះ។

ពានរង្វាន់នេះជាការទទួលស្គាល់ដោយ GSMA ដែលជាអ្នករៀបចំកម្មវិធីឈានមុខ សន្និសីទទូរស័ព្ទពិភពលោក នេះដែលធ្វើឡើងជារៀងរាល់ឆ្នាំមានការចូលរួមពីប្រតិបត្តិករទូរស័ព្ទជាង 750 និងក្រុមហ៊ុនជាង ​350 ក្រុមហ៊ុនទូទាំងពិភពលោក។

លោក​ Kevin នាយកផ្នែក Handset Business របស់ Huawei Consumer BG បានលើកឡើងថា​ ពួកយើងពិតជាអរគុណ GSMA សម្រាប់ការទទួលស្គាល់ស្មាតហ្វូនកំពូលរបស់យើង​ Huawei Mate20 Pro ជាស្មាតហ្វូនល្អបំផុត។ ជាក់ស្តែង ចំនួននៃការលក់ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់លើម៉ូដែលនេះ ពិតជាបានបង្ហាញថា អតិថិជននៅជុំវិញពិភពលោកស្រលាញ់ ពេញចិត្ត​​ និងមានទំនុកចិត្តលើផលិតផលរបស់យើង។ ជាមួយបច្ចេកវិទ្យាឈានមុខនិងគំនិតនៃការច្នៃប្រឌិតរបស់យើង យើងនឹងនៅតែបន្តខិតខំបង្កើតផលិតល្អបំផុតដើម្បីផ្តល់បទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនដល់អតិថិជន។​

កំពូលស្មាតហ្វូន Huawei Mate20 Pro បំពាក់ដោយកំពូលកាម៉េរាបីគ្រាប់សហការជាមួយ​ Leica អាចថតរូ​​ប Ultra​​​​​​​​​​​-Wide Angle Lens ថតរូប​បានផ្ទៃកាន់តែធំជាងមុន ថតបានលម្អិតហើយច្បាស់ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ EMUI 9.0 ចុងក្រោយគេបង្អស់ និងបន្ទះឈីប7mn Kirin 980 ដំបូងគេបង្អស់ក្នុងពិភពលោក ថាមពលថ្ម​4200mAh និងបច្ចេកវិទ្យាសាកថ្មដំបូងគេបង្អស់ Wireless Reverse Charge ដែលអ្នកអាចសាកថ្មជាមួយស្មាតហ្វូនដទៃដែលប្រើ wireless charge​ បានដោយគ្រាន់តែដាក់ទល់ខ្នងគ្នា និងបច្ចេកវិទ្យា​ 40W HUAWEI SuperCharge សាកថ្មបាន 70% ដោយចំណាយត្រឹមតែ 30 នាទី។

គួរបញ្ជាក់ផងដែរថា Huawei គឺជាម៉ាកដែលស្ថិតក្នុងលេខរៀងទី​ 68 ក្នុងចំណោមម៉ាកដែលមានតម្លៃបំផុតក្នុងពិភពលោក(​​ Forbes World’s Most Valuable Brands)​ និងស្ថិតនៅលេខរៀងទី 12​ ពី Brand Finance Global 500 នៅក្នុងឆ្នាំ 2019 ហើយគុណតម្លៃម៉ាក ( brand value) មានការកើនឡើង 63.7% បើប្រៀបធៀបពីឆ្នាំ 2018 ទៅ 2019។ មិនតែប៉ុណ្ណោះ Huawei បានលក់ស្មាតហ្វូនក្នុងទីផ្សារ បានរហូតដល់ 200,000,00 គ្រឿងក្នុងឆ្នាំ 2018៕