រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ករណី​រថយន្ត​ធំ​មួយ​គ្រឿង បាន​បើកបរ​ខុស​ម៉ោង​កំណត់ នៅ​ចំណុច​ស្ទឹង​មាន​ជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ពេល​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ចាត់វិធានការ​ដោយ​ឃាត់ខ្លួន​ទាំង​អ្នកបើកបរ និង​រថយន្ត បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ សូមអ្នក​បើកបរ​រថយន្ត​ធុន​ធំ​ទាំងអស់​គោរព​នូវ​ម៉ោង​ពេល​ដែល​បាន​កំណត់ ក្នុង​ការ​ធ្វើ​ចរាចរណ៍ នៅ​តាម​ដងផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ។

សូម​ជម្រាប​ថា រថយន្ត​ធុន​យក្ស​ដឹក​កុងតឺន័រ និង​ថែម​ឥ​វ៉ា​ន់​យ៉ាង​សន្ធឹក​ប​ន្ធា​ប់​ទៀត បាន​ចូល​ក្រុង​ទាំង​ព្រឹក នៅ​វេលា​ម៉ោងជាង​៧ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បណ្តាល​ឱ្យ​មានការ​កកស្ទះ និង​ដោយសារ​រថយន្ត​ខាងលើ​ធ្វើ​ឱ្យ​បាក់ដៃ​ស្ពាន​ថែម​ទៀត ហាក់ដូចជា​បម្រាម​របស់​សាលា​រាជធានី​គ្មាន​ប្រសិទ្ធភាព​អ្វី​សោះ ៕