ខេត្តព្រៃវែង៖ ពិតជាមិនធម្មតាទេ ក្នុងពិធីភ្ជាប់ពាក្យជាមួយកូនក្រមុំដ៍ស្រីស្រស់ស្អាតម្នាក់ កូនកម្លោះដែលគេស្គាល់ថាជា លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល បានជូនខាងស្រី ១០ម៉ឺនដុល្លារ និងរថយន្តស៊េរីទំនើបមួយគ្រឿង ដែលមានតម្លៃ២២ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការ បង្ហោះរបស់ហ្វេសប៊ុកមួយ ។

ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រីស្រេង សុខា ជាមួយកូនក្រមុំដ៍ស្រីស្រស់ស្អាតម្នាក់នោះ បានធ្វើឡើងនៅទីប្រជុំជនអ្នកលឿងត្រើយខាងកើត ស្ថិតក្នុងស្រុកពាមរក៍ ខេត្តខេត្តព្រៃវែង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ ពិធីភ្ជាប់ពាក្យលោកស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល រូបនេះបានធ្វើអោយប្រជាពលរដ្ឋនៅផ្សារអ្នកលៀងមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា ថែមទាំងបានស្ញើចសរសើរដល់ភ័ព្វសំណាងរបស់កូនក្រមុំផងដែរ ៕

សហការី KBN