ក្រោយពីកក្រើក ការបេីកប្រតិបត្តិការ ​លក្ខណៈទ្រុងទ្រាយធំឆែកគ្រឿងញៀន នៅ Rock លោកឧកញ៉ាហ៊ុន ជា បានបញ្ចេញមតិមួយនេះ ធ្វើឲ្យអ្នកលេងហ្វេសបុកគាំទ្រច្រើន…

ក្រោយពីមានការបង្ក្រាបគ្រឿងញៀនដ៏កក្រើក នៅមជ្ឈមណ្ឌលកំសាន្តរ៉ក់ថ្មីៗនេះរួចមក គេបានសង្កេតឃើញមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ហើយការបង្ក្រាបនេះបានដឹកនាំដោយ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដឹកនាំកម្លាំងចម្រុះ បើកប្រតិបត្តិការលក្ខណៈទ្រង់ទ្រាយធំ ឆ្មក់ចាប់បានអ្នកប្រើប្រាស់ និងអ្នកជួញដូរជាច្រើននាក់ ហើយរឹបអូសថ្នាំញៀនជាច្រើនគីឡូក្រាមផងដែរ ។

នៅក្នុងការបង្ក្រាបដ៏កក្រើកនោះ ថ្មីៗនេះ លោកឧកញ៉ា ហ៊ុន ជា បានចូលរួមបញ្ចេញមតិចំពោះចំណាត់ការខាងលើនេះ ដោយលោកបាននិយាយថា “សូមឲ្យភ្លៀងមួយមេនេះឲ្យខ្លាំងរហូតទៅ ដើម្បីប្រជាជននិងប្រទេសជាតិយើង ខ្មែរ ខ្មែរ” ៕