ខេត្តរតនគិរី៖ កម្មករកម្មការិនី១៤នាក់ ក្រោយពីទទួលទានបាយពេលព្រឹក សង្ស័យពុលសម្លដែលម្ចាស់ចំការបានទិញបន្លែ ត្រីសាច់ដឹកតាមម៉ូតូមកលក់ និងព្រមទាំងផ្សំជាមួយបន្លែ ដែលបេះតាមចំការមកធ្វើជាម្ហូប ស្រាប់តែមានអាការៈ ឈឺពោះរាគរូសក្អួតចង្អោរម្នាក់ៗជាច្រើនដង ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចចំការរបស់ឈ្មោះសល់ ម៉េវ ស្ថិតក្នុងភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនមកកាន់មណ្ឌលសុខភាពឃុំញ៉ាង ។ ក្រោយពីការជួយសង្រ្គោះពីក្រុមគ្រូពេទ្យមក បានធូរស្រាលឡើងវិញ មានសភាពធម្មតាហើយ។
កម្មករកម្មការិនី១៤នាក់នោះ រួមមាន ៖
ទី១-ឈ្មោះ ថង សេន ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិ ព្រៅ ។
ទី២-ឈ្មោះ សល់ អាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ចារាយ ។
ទី៣-ឈ្មោះសេវ កឿន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ចារាយ ។
ទី៤-ឈ្មោះ សល់ មាខ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ចារាយ ។
ទី៥-ឈ្មោះ ក្លាន អិណ ភេទ ស្រី អាយុ ៣០ ឆ្នាំ ជនជាតិ ចារាយ ។
ទី៦-ឈ្មោះ ក្លាន ខន ភេទ ស្រី អាយុ ២២ ឆ្នាំ ជនជាតិ ចារាយ ។
ទី៧-ក្លាន នីប ភេទ ស្រី អាយុ ១៧ ឆ្នាំ ជនជាតិ ចារាយ ។
ទី៨-ក្លាន ចណ ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិ ចារាយ ។
ទី៩-រចំ បាំ ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ ចារាយ ។
ទី១០-ក្លាន យន ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ចារាយ ។
ទី១១-ថង វេន ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ព្រៅ ។
ទី១២-សល់ ម៉េវ ភេទ ស្រី អាយុ ២២ ឆ្នាំ ជនជាតិ ចារាយ ។
ទី១៣-សល់ ដា ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ចារាយ ។
ទី១៤-ក្លាន តាក់ ស្រីអាយុ ១៧ ឆ្នាំ ជនជាតិ ចារាយ ៕