ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានសរសេលើបណ្តាញសង្គមនៅថ្ងៃទី២២ខែកុម្ភៈយ៉ាងដូច្នេះថាខ្ញុំសូមគាំទ្រនិងលើកទឹកចិត្តដល់អ្នកវិនិយោគមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ។ដើម្បីលើកទឹកចិត្តដល់អ្នកវិយោគមកកម្ពុជាកាន់តែ ច្រើន រាជរដ្ឋា ភិបាលបានសម្រេចបញ្ចប់តួនាទីស្ថាប័នត្រួតពិនិត្យការនាំទំនិញចេញចូល(កាំកុងត្រូល)របស់អគ្គនាយករដ្ឋានក្រសួងពាណិជ្ជកម្ម។

សម្តេចបានលើកឡើងថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការកែ សម្រួល ស្ថាប័នមា នសមត្ថ កិច្ចត្រួតពិនិ ត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹង ភាពប្រកួតប្រជែង ដើម្បីវិនិយោគគិន និងពាណិជ្ជករទទួលបានផ លប្រយោជន៍ កាន់តែច្រើ នឡើង ដែលមានខ្លឹម សារខាងក្រោមៈ

មាត្រា១ ៖ ត្រូវបានបញ្ចប់តួនាទី និងភារកិច្ច ត្រួតពិនិត្យ ទំនិញនាំចេញ-នាំចូលរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និង បង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល)នៃក្រសួងពាណិជ្ជកម្មពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែន អន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ  តំបន់សេដ្ឋកិច្ច ពិសេស ទីកន្លែងសន្និធិគយបណ្ដោះអាសន្ន និងទីកន្លែងត្រួតពិ និត្យទំនិញនាំចេញ-នាំចូល ផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។និង

មាត្រា២ ៖  អគ្គនាយកដ្ឋានគយ និងរដ្ឋាករក ម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាស្ថាប័ន តែមួយ គត់មានសមត្ថកិច្ចក្នុង ការត្រួ តពិនិត្យ ទំនិញនាំចេញ-នាំចូលនៅច្រកទ្វារអន្តរជាតិ  ច្រកទ្វារព្រំដែនអន្តរជាតិ  ច្រកទ្វារព្រំដែនទ្វេភាគី  ច្រកតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រតំបន់សេដ្ឋកិច្ចពិសេសទីកន្លែងសន្ធិធិគយ បណ្ដោះអាសន្ននិងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញនាំចូលផ្សេងទៀត៕